(កណ្តាល)៖ កម្មករកម្មការនីប្រុសស្រីជាង១០នាក់ ក្នុងចំណោមជាង៦០នាក់រងរបួសធ្ងន់ បន្ទាប់ពីអ្នកបើកបររថយន្ត បើកវ៉ាជែងក្នុង ល្បឿនលឿន ហើយប៊ួងចង្កួតមិនទាន់ក្រឡាប់ចាក់ កម្មករចោលពេញផ្លូវ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រជាង១០នាក់ មកពីខាងខេត្តតាកែវ ឆ្ពោះទៅភ្នំពេញ ។ ចំណែកអ្នកបើកបរ រថយន្តខាងលើ បានរត់គេចខ្លួនក្រោយបង្ករហេតុ ករណីនេះសមត្ថកិច្ចអាច និងឃាត់ខ្លួនអ្នកបើក រថយន្តបង្ករហេតុយកមកសាកសួរ។
នគរបាលបន្តទៀតថា រថយន្តដឹកកម្មករខាងលើ ដឹកកម្មករមកពីខាងខេត្តតាកែវ ឆ្ពោះទៅរោងចក្រ ឯទីក្រុងភ្នំពេញ ៕ ដោយ: ចាន់តូ
រថយន្តកូរ៉េដឹកកម្មករជាង៦០នាក់ បើកវ៉ាជែងក្រឡាប់ចាក់ចោលកម្មកររបួសធ្ងន់ជាង១០នាក់ដោយៈ ចាន់តូកណ្តាល៖ កម្មករកម្មការនីប្រុសស្រីជាង១០នាក់ ក្នុងចំណោមជាង៦០នាក់រងរបួសធ្ងន់ បន្ទាប់ពីអ្នកបើកបររថយន្ត បើកវ៉ាជែងក្នុង ល្បឿនលឿន ហើយប៊ួងចង្កួតមិនទាន់ក្រឡាប់ចាក់កម្មករចោលពេញផ្លូវ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រជាង១០នាក់ មកពីខាងខេត្តតាកែវ ឆ្ពោះទៅភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្តខាងលើ បានរត់គេចខ្លួនក្រោយបង្ករហេតុ ករណីនេះសមត្ថកិច្ចអាចនិងឃាត់ខ្លួនអ្នកបើករថយន្តបង្ករហេតុយកមកសាកសួរ។នគរបាលបន្តទៀតថា រថយន្តដឹកកម្មករខាងលើ ដឹកកម្មករមកពីខាងខេត្តតាកែវ ឆ្ពោះទៅរោងចក្រ ឯទីក្រុងភ្នំពេញ ៕
Posted by Rasmei Kampuchea Daily on Thursday, July 5, 2018