រថយន្ត​កូរ៉េ​ដឹក​ចំណី​សត្វ បើក​បុក​កុងតឺន័រ​ឆ្លងផ្លូវ រួញ​កាប៊ីន​របួសធ្ងន់​ស្រាល​៣​នាក់

375
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង ខណៈដែល​កំពុង​បត់​ឆ្លងផ្លូវ ត្រូវបាន​រថយន្ត​កូរ៉េ​មួយគ្រឿង​បើក​ក្នុង​លឿន លឿន​ជ្រុល​ទៅបុក​ពី​ទទឹង ពេញទំហឹង បណ្តាល​ឲ្យ​រួញ​កាប៊ីន រងរបួស​៣​នាក់ ធ្ងន់​២​នាក់ ស្រាល​ម្នាក់ កាលពី​វេលា​ម៉​ង​១២​និង​១៥​នាទី​រសៀល ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ។​

​រថយន្ត​កុងតឺន័រ ម៉ាក MITSUBISI ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0871 បើក​ចេញពី​ឃ្លាំង​ឆ្លងកាត់​ទទឹងផ្លូវ បំណង​បត់​ទៅ​ត្បូង ត្រូវបាន​រថយន្ត​កូរ៉េ ដឹក​ចំណី​សត្វ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6484 បើកបរ​ដោយ​ឈ្មោះ ច្រឹ​ក ឈង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ ចំណែក​ព្រូ​រថយន្ត​២​នាក់ ទី​១.ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ, ទី​២.ឈ្មោះ ដា វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ​រថយន្ត​កូរ៉េ​ដឹក​ចំណី​សត្វ​បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ពី​ទទឹង​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់ ធ្ងន់​២​នាក់ ស្រាល​ម្នាក់។ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ចុះ​រត់​គេចខ្លួនបាត់។​

​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត​កូរ៉េ របួស​៣​នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ។ ចំណែក រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕​B/