រថយន្ត​កូរ៉េ​ដឹក​ស៊ី​ម៉​ង់​ត៍ បើក​រេ​ចង្កូត​បុក​រះ​ម៉ូតូ​៩​គ្រឿង ម៉ូតូ​កង់​បី​១​គ្រឿង រថយន្ត​ក្រឡាប់​ផ្ងារជើង​

404
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​សុ​ី​ម៉​ង់​ត៍​មួយគ្រឿង បើក​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​ម៉ូតូ ចត​ទុក​មុខ​ហាង​ដួលរ​ណូ​ក​រណែល រង​ខួច​ខាត​ចំនួន​៩​គ្រឿង និង​ម៉ូតូ​កង់​បី​មួយគ្រឿង ហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើងលើ មនុស្ស​ក្បែរ​ខាង​រត់​ចែក​ជើង​គ្នា សំណាងល្អ​គ្មាន​អ្នករងរបួស កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ​២០១១ ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភព​នៅ​កន្លែង មុន​កើតហេតុ រថយន្ត​បង្ក កូរ៉េ ម៉ាក ម៉ាក​ហុ​ី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-3904 ដឹក​សុ​ី​ម៉​ង់​ត៍​ពេញ​រថយន្ត បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជាមួយ​ព្រូ​រថយន្ត​ម្នាក់ទៀត បើក​តាម​បណ្តោយ​ផ្លូវ​២០១១​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ រេ​ចង្កូត ឡើង​ចិញ្ចើមផ្លូវ ជ្រុល​ទៅបុក​រះ​ម៉ូតូ ដួលរ​ណូ​ក​រណែល​ចំនួន​៩​គ្រឿង​ដែល​ចត​លើ​ចិញ្ចើម​ផ្លួ​វ រង​ខូចខាត រួមទាំង​ម៉ូតូ​កង់​បី​មួយគ្រឿង​ផ​ងែ​រ ។​

​ក្រោយ​កើតហេតុ សំណាង​ហើយ​គ្មាន​អ្នករងរបួស អ្នកបើកបរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំយក​រថយន្ត​បង្ក មធ្យោបាយ​ពាក់ព័ន្ធ ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​B/