រថយន្ត​ក្រុម​តន្ត្រី​១​គ្រឿង​ក្រឡាប់​ធ្លាក់​ជ្រោះ​អន្ទង់អាំង​កោះកុង ស្លាប់​មនុស្ស​៤​នាក់ និង​របួសធ្ងន់​ស្រាល​១១​នាក់​

870
ចែករម្លែក
  • 709
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: រថយន្ត​ដឹក​ក្រុម​តន្ត្រីសម័យ ស្រី​ពៅ បើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​នៃ​ផ្លូវជាតិ​លេខ​៤៨ បណ្តាលឱ្យ​ក្រ​ឡប់​ធ្លាក់​ជ្រោះ​នៅ​ចំណុច​អន្ទង់អាំង​ធំ ស្រុក​បុ​ទុម​សា​គារ ស្លាប់​៤​នាក់ និង​របួសធ្ងន់​ស្រាល​១១​នាក់​។​

​ករណី​គ្រោះថ្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០ នាទី​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៨ ចន្លោះ​គីឡូ​ម៉ែត​លេខ ៦១-៦២ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​/​ស្រី ២ នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១១/​ស្រី​៤​នាក់​។​

​លោក​វរៈសេនីយ៍ទោ សុខ ផន អធិការនគរបាល​ស្រុក​បុ​ទុម​សាគរ បានឱ្យដឹងថា ដើមហេតុ​ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ដូច្នេះ ដោយសារតែ​អ្នកបើកបរ មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ និង​បើកបរ​ល្បឿន​លឿន​ពេល​ចុះ​ចំណោទ​ជាន់​ប្រាំង​មិន​ស៊ី និង​ដាក់​លេខ​មិន​ចូល​។ លោក​ក៏​ស្នើ​ដល់​អ្នកបញ្ជា​យានយន្ត​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការបើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ខណៈ​ចំណុច​អន្ទង់អាំង​មាន​សភាព​កោង​ឡើង​ចុះ​បត់បែន​ខ្លាំង​។​

​អធិការនគរបាល​ស្រុក​បុ​ទុម​សាគរ បន្ថែមថា រថយន្ត​ដែល​ក្រ​ឡប់​ធ្លាក់ចូល​ជ្រោះ​នោះ ប្រភេទ​ជា​រថយន្ត​កូរ៉េ​ពណ៌​ស មាន​បិទ​ឈ្មោះថា តន្ត្រី​ស្រី​ពៅ បើកបរ​ទិសដៅ​ពី​ខេត្តកំពង់ស្ពឺ មក​ខេត្តកោះកុង ដើម្បី​មក​ច្រៀង​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​។

​បច្ចុប្បន្ន ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕ ល​

#