រថយន្ត​ខ្ទេច​ដល់​ថ្នាក់​ហើយ អ្នកបើកបរ​មិន​រលាត់ស្បែក​សូម្បី​បន្តិច​

949
ចែករម្លែក

​បើតាម​មើលរូប​ភាព​នេះ មនុស្ស​ភាគច្រើន​ប្រាកដជា​យល់ថា អ្នកបើកបរ​មុខជា​មិន​រស់​ទេ ហើយ​បើទោះជា​រស់ ក៏​របួស​មិន​ស្រាល​ដែរ​។​

​ទោះជា​យ៉ាងណា វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​អ្នកបើកបរ​ជនជាតិ​អង់គ្លេស ម្នាក់​ដែល​ជួប​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ​បានគេច​ផុតពី​ស្លាប់​ដោយ​គ្មាន​របួស​សូម្បីតែ​បន្តិច ហើយ​នេះ​អាច​ចាត់ទុកថា គាត់​ជា​អ្នកបើកបរ​សំណាង​អាយុ​ថ្លៃ​បំផុត​នៅ​ប្រទេស​នេះ​។

​ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អ្នកនាំពាក្យ​ប៉ូលិស​តំបន់​លីន​ខន់​សៀ (Lincolnshire) បាន​បញ្ជាក់ថា អ្នកបើកបរ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ខាងលើ​គ្មាន​របួស សូម្បី​បន្តិច វា​ពិតជា​អព្ភូតហេតុ​អស្ចារ្យ​មែន​៕ ប្រែ​សម្រួល​: ខុម​