រថយន្ត​ខ្ទេច​យ៉ាង​នេះហើយ​មនុស្ស​ងើប​ចេញពី​ឡាន​ធ្វើ​ធម្មតា​

329

​ដង​ស្ទូច​ដ៏​ធំ​មួយ​បាន​ដួលរលំ​សង្កត់ លើ​រថយន្ត Audi មួយគ្រឿង​នៅក្នុង​ទី ក្រុង ជូ​ហាយ (Zhuhai) ប្រទេស​ចិន កាលពី​ថ្ងៃទី​១៧ ខែតុលា ខណៈ​អ្នក បើកបរ​កំពុង​ស្ថិតនៅ​ក្នុង​រថយន្ត​នៅ ឡើយ​។​

​ក្នុង​រូបភាព​វីដេអូ​នៃ​ឧបទ្ទវហេតុ​ដ៏​រន្ធត់​ដែល​ត្រូវបាន​បង្ហោះ​តាម​គេហទំព័រ Shanghaiist នេះ​គេ​សង្កេតឃើញ ដង​ស្ទូច​ដ៏​ធំ​នោះ​ដួលរលំ​សង្កត់​លើ កញ្ចក់​មុខ​នៃ​រថយន្ត​នៅលើ​ផ្លូវ​។

​ទោះជា​យ៉ាងណា​អ្នកបើកបរ​នោះ បានគេច​ផុតពី​សេចក្តីស្លាប់​ស្ទើរ​មិនគួរ ឱ្យ​ជឿ ដោយ​គ្រាន់តែ​បែក​កជើង ប៉ុណ្ណោះ ។ ប៉ុន្មាន​វិនាទី​បន្ទាប់ពី​រថយន្ត របស់គាត់​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​គាត់​ថែមទាំង​ងើប​ចេញ ពី​រថយន្ត​ដោយ ខ្លួនឯង​ទៀតផង​។​

​បុរស​អ្នកបើកបរ​រថយន្ត Audi ដែល​អាយុ​ថ្លៃ​រូបនេះ​ត្រូវបាន​គេ​នាំទៅ​កាន់ មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល ។ ទោះជា​យ៉ាងណា​គេ​មិនដឹង​ច្បាស់​ពី​ហេតុ បង្ក​ឱ្យ​ដង​ស្ទូច​នោះ​ដួលរលំ​នោះទេ ៕ ប្រែ​សម្រួលៈ ខុម​