រថយន្ត​ឃ្លុប​ដឹក​ភេ​ស​ជ្ជៈ​បើក​លឿន​ជាន់​ហ្វ្រាំង​រ៉េ​ចង្កូត​ក្រឡាប​ប៉ះ​ជើង​

490
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ​៖ រថយន្ត​ឃ្លុប​ដឹក​ភេ​ស​ជ្ជះ​បាន​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជាន់​ហ្វ្រាំង​ក្រឡាប​បះជើង​រថយន្ត​រង​ការ​ខូច​ខ​ត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាលអោយមាន​នរណា​ម្នាក់​របួស​ឡើយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អ​ង្លូ​ង់គ​ង់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​ឃ្លុប​ដឹកទំនិញ​​​​ខាងលើ​ដែលមាន​ស្លាក​លេខ​ភ្នំពេញ​3C-8026 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដឹកទំនិញ​ភេ​ស​ជ្ជៈគោ​ជល់ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​ជាន់​ហ្វ្រាំ​រ៉េ​ចង្កូត​បុក​ឃឿន​ផ្លូវ​ក៏ ​បណ្តាលឲ្យ​រថយន្ត​ក្រឡាប​បះជើង​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ​ បាន​ចុះ​មកដល់​ត្រួត​ពិនិត្យឃើញថា​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ ចុះ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌដង្កោ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕B/