រថយន្ត​ចិន​ដាច់​ម៉ែត្រ​ចង្កូត​រេ​ទៅបុក​ក្បាល​នាគ ប៊ើ​ង​ខ្ទាត​មួយ​កង់

717
ចែករម្លែក

​ដោយ:ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង ក្នុងចំណោម​រថយន្តយោធា​មួយ​ខ្សែ​មាន​ច្រើន​គ្រឿង កំពុងបើក​បរជា​ក្បួន ស្រាប់តែ​ដាច់​ម៉ែត្រ​ចង្កូត រេ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ប៊ើ​ង​ខ្ទាត​មួយ​កង់ រថយន្ត​ខ្ទេច​មុខ​មួយ​ចំហៀង បែក​កង់​ទៅមុខ​លែងរួច តែ​មិន​ប៉ះពាល់​ដល់​មនុស្ស​ឡើយ ។ ហេតុការណ៍​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ ចំណុច​ស្តុ​ប​មុខ​ព្រលាន ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​ជួប​បញ្ហា​ខាងលើ ម៉ាក កុង​ហ្វុ​ង ពណ៌ ស្លែ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02 2-5495 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ ។​

​តាម​ពលរដ្ឋ ឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ ក្បួន​រថយន្ត​មួយ​ខ្សែ បើក​ពី​កើ​តទៅ​លិច ជាច្រើន​គ្រឿង លុះដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ខាងលើ រេ​ចង្កូត ទៅខាង​ឆ្វេង​ដៃ ជ្រុល​ទៅបុក​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ប៊ើ​ង​មួយ​កង់ រថយន្ត​បែក​កង់​ទៅមុខ​លែងរួច។ ចំណែក​រថយន្ត​ផ្សេងទៀត​មិនមាន​បញ្ហា ក៏​បន្តដំណើរ​ទៅមុខ​បាត់អស់ ។​

​តែបើ​តាម​បុរស​ម្នាក់ បាន​ឲ្យ​ដឹងថា រថយន្ត​ក្បួន​ខាងលើ ជា​រថយន្តបង្រៀន​សិក្ខាកាម ទៅ​ហ្វឹក​ហ្វា​ត់​នៅ​ខាង​ខេត្តកំពង់ស្ពឺ តែដោយសារ មាន​រថយន្ត​មួយគ្រឿង​ខាងលើ ជួប​បញ្ហា​បច្ចេកទេស ដាច់​ម៉ែត្រ​ចង្កូត ហ្វ្រាំង​មិនជា​ប់ រេ​ចង្កូតជ្រុល​ទៅបុក​តែម្តង ។​

​ក្រោយ​កើតហេតុ ករណី​ខាងលើ សមត្ថកិច្ច​ចុះទៅពិនិត្យ ហើយ​និង​រងចាំ​ខាង​ការិយាល័យ​ចរាចរណ៍​ជើងគោក យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​ជាមួយ​អង្គភាព​ខាង​រថយន្ត​ខាងលើ ៕​B/