រថយន្ត​ឆ្លងផ្លូវ​ទៅបុក​ជាមួយ​រថយន្ត​ហើយក៏​ជ្រុល​ទៅបុក​រថយន្ត​មួយទៀត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​

480
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយគ្រឿង​បាន​ឆ្លងផ្លូវ​ដោយ​មិន​ប្រយ័ត្ន​បាន​បុក​ជាមួយ​រថយន្ត​សាំង​យ៉ុង​ពេញទំហឹង​ហើយ​រថយន្ត​សាំង​យ៉ុង​បាន​ទៅបុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​ម៉ាក​ហ្វ​ត​១​គ្រឿង​ទៀត​។​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ហ្វ​ត​នោះ​ស្លាប់​កៀប​ជាប់​នឹង​រថយន្ត​។​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​ទាំង​២​បាន​ចុះ​គេចខ្លួនបាត់​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​បន្ត​គ្នា​នេះ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​ជ្រៃ​ឃុំ​ក​ណ្ដែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩​។​

លោក​វរសេនីយ៍ឯក​មិន​ចន្ថា​អធិការ​ស្រុក​ប្រាសាទបាគង​បាន​និ​យ​យា​ថា​គ្រោះថ្នាក់​ចរចរ​ណ៏​នេះ គឺ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ ២AE ៨៩១៤​។ បាន​បើកបរ​ពី​ទិស​ត្បូង​ទៅ​ទិស​ជើង​ដោយ​ឆ្លងផ្លូវ​មិន​ប្រុងប្រយ័ត្ន​ក៏​ទៅបុក​នឹង​រថយន្ដ​ម៉ាក​សាំង​យ៉ុង ពាក់​ផ្លាកលេខ ភ្នំពេញ ២AD ៤៩២១​ពី​ទិស​លិចទៅ​ទិស​កើត​។

​ពេល​បុក​គ្នា​នោះ​រថយន្ដ​សាំង​យ៉ុង បាន​រេ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ដ​ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ២AD ៣៥៥១ របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ចំណុះ​១៥​កៅអី ដឹក​ភ្ញៀវ​ពេញ (​ភ្នំពេញ សៀមរាប​) បណ្តាលឱ្យ​អ្នក​បើ​របរ​រថយន្ត​ម៉ាក​ហ្វ​ត បាន​ស្លាប់​ដោយ​កៀប​ជាប់​នឹង​រថយន្ត​តែម្តង​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក គឺមាន​រថយន្ដ​កាមរី​បា​ឡែ​ន​និង​រថយន្ដ​សាំង​យ៉ុង​ចុះ​រត់គេចខ្លួន​បាត់អស់ បន្សល់​រថយន្ត​ទុក​នៅ​កន្លែងកើតហេតុ​។​៕S/

​រូបភាពៈ រថយន្ត​កាមរី​បា​ឡែ​ន​ឆ្លងផ្លូវ​បុក​ជាមួយ​សាំង​យ៉ុង
​សាំង​យ៉ុង​បុក​រេ​ចង្កូត​បុក​បន្ត​ជាមួយ​ហ្វ​ត ស្លាប់​ម្នាក់​៕​គូលែន​

#