រថយន្ត​ជាង​៣០​គ្រឿង​បម្រុង​លោតឆ័ត្រ​មក​កម្ពុជា ត្រូវបាន​តម្រួត​ថៃ​រឹបអូស​

414
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
នៅ​ថ្ងៃ​២៥​ខែមិថុនា​ឆ្នាំ​២០១៩ រថយន្ត​ជាង​៣០​គ្រឿង ដែលមាន​ជាច្រើន​ម៉ាក ត្រូវបាន​កម្លាំង​តម្រួត​ថៃ​សហការ​ជាមួយ​ទាហាន​ព្រំដែន​គោក​ធ្វើការ​រឹបអូស​ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ទាប់ពី​គេ​សង្ស័យថា អាចមាន​ការពាក់ព័ន្ធ​ទៅនឹង​អំពើចោរកម្ម ឬក៏​បម្រុង​លោតឆ័ត្រ​គេចពន្ធ​មិន​ស្របច្បាប់ នាំ​ចូលមក​ប្រទេស​កម្ពុជា​។​

​កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ឃ្លាំង​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ទ្រុឌទ្រោម​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៨ អារញ្ញ​ប្រាថេត​-​គោក​ធ្យូង​(​តា​ផៈ​យ៉ា​) ស្ថិត​ក្នុងភូមិ​៤​ឃុំ បាន​ម៉ៃ​ណង​សៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ក្នុងនោះ​មាន​កម្លាំង​ស្នងការ​តម្រួត​ខេត្ត​ស្រះកែវ សហការ​ជាមួយ​កម្លាំង​តម្រួត​ខេត្ត ប្រា​ជីន​បុរី និង​ទាហាន​ព្រំដែន​គោក​លេខ​១៩ ការត្រួតពិនិត្យ​ជារួម គឺ​ក្នុងនោះ​មាន​ត្រាក់ទ័រ​២ គ្រឿង​រថយន្ត​ហុក​ឡ ចំនួន​២​គ្រឿង​និង​រថយន្ត​តូច​ចម្រុះ​មាន​ចំនួន​២៨​គ្រឿង​សរុប​ទាំងអស់​គឺ​៣២​គ្រឿង​ក្រោម​ការគ្រប់គ្រង​របស់​ម្ចាស់​ឈ្មោះ​លិខិត​ថង​ណាក​ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ​រស់នៅ​ត្រង់ចំណុច​ខាងលើ​។​

​ក្រោយ​ការឃាត់ខ្លួន​យកទៅ​សាកសួរ​អ្នកគ្រប់គ្រង​រូបនេះ បាន​អះអាងថា ភាគច្រើន​គឺជា​រថយន្ត​គេ​យកមក​បញ្ចាំ​ដែល​មកពី​ខាង​កាស៊ីណូ ប៉ោយប៉ែត ប៉ុន្តែ​មិនឃើញ​មក​លោះ​វិញ​។ បើទោះបីជា​បែបនេះ​ក្តី ក៏​កម្លាំង​ជំនាញ​បានសម្រេច​ដកហូត ដើម្បី​ពិនិត្យ​និង​ស្រាវជ្រាវ​សិន​ដោយ​ចង់ដឹងថា ជា​រថយន្ត​បានមកពី​អំពើចោរកម្ម ឬក៏​ជា​រថយន្ត​ដែល​ត្រៀម​បម្រុង​នាំ​ឆ្លងដែន​ទៅកាន់​ប្រទេសជិតខាង ហើយ​បើ​ពិតជា​រថយន្ត​បញ្ចាំ​មែន​ក៏ត្រូវ​ពិនិត្យ​ទៅលើ​លិខិត​បញ្ចាំ និង​អត្រា​ការប្រាក់​ដែរ​ថា តើ​អាច​លើសពី​គោលការណ៍​ដែល​បានកំណត់​ដែរ​។ បើ​ដូច្នេះ​មែន​គឺ​ម្ចាស់​ត្រូវ​មានទោស​ទ័​ណ្ឌ​៕ ល​