រថយន្ត​ជេ​ម​ស៍ ប៊​ន ឆ្នាំ​១៩៦៥ លក់​ដេញថ្លៃ​បាន​៦,៤​លាន​ដុល្លារ​

218
ចែករម្លែក

​រថយន្ត​ជំនាន់​មុន​ម៉ាក Aston Martin DB5 បំពាក់​ដោយ​ឧបករណ៍​ទាំងអស់​របស់​ជែ​ម​ស៍ ប៊​ន ដែល​ត្រូវបាន​ប្រើ​ក្នុង​ខ្សែភាពយន្ត Goldfinger កាលពី​ឆ្នាំ ១៩៦៤ ត្រូវបាន​ដាក់លក់​ដេញថ្លៃ​បាន​ចំនួន ៦,៤ លាន​ដុល្លារ នៅ​ទីក្រុង​ម៉​ង់​តេ​រី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី ១៩​សីហា​។​

​រថយន្ត​ម៉ូ​ដែល​ឆ្នាំ ១៩៦៥ នេះ​ត្រូវបាន​បំពាក់​ជាមួយ​ឧបករណ៍​អស្ចារ្យ​បំផុត​មួយចំនួន​របស់ ០០៧ រួមមាន​កាំភ្លើងយន្ត​ដែល​លៀន​ចេញពី​រថយន្ត ខែល​ការពារ​គ្រាប់កាំភ្លើង និង កង់​មាន​ផ្លែកាំបិត​ស្រួចៗ​។​

​រថយន្ត ដែល​គេ​ពណ៌នា​ថា​ជា “​រថយន្ត​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក​” បាន​ស្ថិតនៅក្រោម​ដង​ញញួរ​កាលពី​ថ្ងៃ​ចន្ទ ដែលជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ពិសេស​របស់​ក្រុមហ៊ុន Aston Martin នៅឯ​ការលក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន RM Sotheby’s នៅ​ទីក្រុង​ម៉​ង់​តេ​រី និង​បាន​ក្លាយជា​រថយន្ត DB5 ថ្លៃ​បំផុត​មិន​ធ្លា​ប់លក់​ដេញថ្លៃ​ពីមុនមក​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Aston Martin DB5 លក់​ដេញថ្លៃ​បាន ៦,៤ លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ម៉​ង់​តេ​រី រដ្ឋ​កាលីហ្វ័រ​ញ៉ា
#