រថយន្ត​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​អ្នកជិះ​ម៉ូតូ​បុក​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់

476
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយសារតែ​ជនរងគ្រោះ​ជិះ​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​ឈប់​ចត​នៅលើ​ចិញ្ចើមផ្លូវ​ពីក្រោយ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៧​និង​៨៨​ក្នុង​សង្កាត់​កំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឌី​វុទ្ធី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​សមត្ថកិច្ច​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​(Fusu)​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ​4A2489​ឈប់​ចត​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​បែ​មុខ​ទៅ​ជើង​។​

​រីឯ​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង​1F2277​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បាន​ជ្រុល​ទៅបុក​គូថ​រថយន្ត​ដែល​កំពុង​ឈប់​ចត​ស្ងៀម​នោះ​ពេញ​មួយ​ទំហឹង​តែម្តង​។​ក្រោយ​កើតហេតុ​រថយន្ត​បាន​បើក​គេច​ពី​កន្លែងកើតហេតុ​មក​ចត​ទុកចោល​នៅ​ចំណុច​សួន​ដើម​ពោធិ៍ រីឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​៕S/​