រថយន្ត​ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

219
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ម៉ូតូ​២​គ្រឿង​ត្រូវបាន​រថយន្តបុក​ពីរ​ក្រោយ​ពេញទំហឹង ខណៈពេល​ឈប់​ស្តុ​ប​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើក​ម៉ូតូ​ប្រុស​ស្រី​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៤០ ថ្ងៃទី​១៩ ខែធ្នូ​ឆ្នាំ​២០១៩​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ ១៧៣ ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានបញ្ជាក់​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​បាត់​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១១ ពាក់​ផ្លាកលេខ ភ្នំពេញ 1AV 1191 និង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ 1CW-8650 មកដល់​ចំណុច​ស្តុ​ប​ទូត​ចិន​ក៏បាន​ឈប់ ដើម្បី​រង់ចាំ​ធ្វើដំណើរ​ទៅ មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​រថយន្ត​បូម​លូ​មកពី​ក្រោយ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ខ្ទាត​ចេញ​រងរបួស​ស្រាល​ម្នាក់​និង​ធ្ងន់​ម្នាក់ ចំណែក​ម៉ូតូ​នៅក្រោម​រថយន្ត បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

​បើតាម​សម្ដី​អ្នកបើករថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មកពី​ឡាន​របស់គាត់​ដាច់​ហ្វ្រៃ​ង​ជាន់​អាស៊ី ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ទាំងពីរ​តែម្ដងទៅ​គាត់​គ្មាន​ចេតនា​ទេ​។​

​ភ្លាមនោះ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង ចុះទៅ​សម្របសម្រួល​ឲ្យ​ភាគី​រថយន្ត និង​ម៉ូតូ​ទាំងពីរ ត្រូវ​ពិភាក្សាគ្នា​ដោយ​និង​អ្នកជិះ​ម៉ូតូ​ម៉ាកវ៉េវ ត្រូវបាន​រថយន្ត​សង​នៅ​ថ្លៃ​ការខូចខាត​ចំនួន ១៥០​ដុល្លារ ចប់​រឿង​កើតហេតុ ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​រងរបួស​ធ្ងន់ ដែល​មិនអាច​សម្របសម្រួល​បានទេ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ក៏បាន​វាស់វែង​ប្រគល់​រថយន្ត​និង​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ប្រគល់​ទៅ​ឲ្យ​ខាង​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​