រថយន្ត​ដឹកទំនិញ​ចេញពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ​មក​ក្រឡាប់​នៅ​ស្រុក​ព្រៃនប់ ស​ង្ស​យ័​​ងក់​

686
ចែករម្លែក

ដោយ​ : វណ្ណៈ / ព្រះ​សីហ​នុ : រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ម៉ាក​ហុ​ី​យ៉ាន់​ដាយ ពាក់​ផ្លាកលេខ​កំពង់ចាម 3A-3450 បាន​ល្រ​ឡាប់​ផ្ងារ​ជើង​ដោយ​ខ្លួនឯង​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់់ តែ​អ្នកស្រុក​ស​ង្ស​យ័​ថា​បណ្តាលមកពីអ្នកបើកបរ​ងក់ ។​

​ករណីនេះ​កើតឡើង​នៅ លើផ្លូវ​ជាតិ​លេខ​៤​នៅ​ចន្លោះ​គីឡូ​១៦៧/ ១៦៨​ស្ថិតនៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោងជាង​៣​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២​ ខែសីហា​ ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បាន​ប្រាប់ថា រថយន្ត​នោះ​បើកបរ​ដោយ​ឈ្មោះ​ស៊ា​ង ហេង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ពេជ្រ​ទី​១ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ក្រឡាប់​ដោយ​ខ្លួនឯង បើតាម​សមត្ថកិច្ច​អះអាងថា ហេតុការណ៍​នេះ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​

​បច្ចុប្បន្ន​រថយន្ត នោះ​ត្រូវបាន សមត្ថកិច្ច ជួយ​អន្តរាគមន៍លើកឡើង ចេញពី​ផ្លូវជាតិ ដើម្បី​ចៀសវាងការកកស្ទះ​ចរាចរណ៍​៕B