រថយន្ត​ដឹកទំនិញ​ធន់​ធំ​មួយគ្រឿង​បើក​បុក​ម៉ូតូ​បណ្ដាលអោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

958
ចែករម្លែក

ដោយ : ​ម៉ា​រ៉ា​/ភ្នំពេញ : រថយន្ត​ធន់​ធំ​ម៉ាក​ហុ​ី​យ៉ាន់​ដាយ​បាន​បើក​បុក​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម​ពីក្រោយ​ពេញទំហឹង​បណ្ដាលឲ្យ​បុរស​២​នាក់​ស្លាប់​ម្នាក់​នឹងរង​របួសស្រាល​ម្នាក់​។​

ហេតុការណ៍​កើត​នៅវេលា​ម៉ោង​៧​នឹង​១០​នាទី​យប់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​២១៧ ( ទល់មុខ​ហាង ផ្ទះ​ស្រា​បៀរ ) ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ព្រ​ភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា បុរស​២​នាក់​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ឌ្រី​ម​សេរី​ឆ្នាំ​២០១០ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​. 1AU 7684 បើកបរ​ទឹ​សដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ។ ពេលនោះ​ស្រាប់តែ​រថយន្ត​​ដឹកទំនិញ​ធន់​ធំ​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C 5731 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ស្របគ្នា ដោយ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​ម៉ូតូ​សង់​ឌ្រី​ម​ពីក្រោយ​ពេញទំហឹង បណ្ដាលឲ្យ​បុរស​ម្នាក់​ដែរ​ជា​អ្នក​ឌុប​ស្លាប់​យ៉ាង​អាណោច​អាធម ។ ចំណែក​អ្នក​អង្គុយ​ពីក្រោយ​រងរបួស​ស្រាល ។ ខ​ណៈ​នោះ​រថយន្ត​បង្ករ​បម្រុង​បើករថយន្ត​រត់គេច តែ​សំណាង​មិនល្អ​ទៅមុខ​លែងរួច​ក៏ត្រូវ​ប្រជា​ពលរ​ដ្ធ​ចាប់បាន​រួច​ប្រគល់ឲ្យ​សម្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បានរ​ដ្ធ​បាល​ស្ទឹងមានជ័យ​ទី​៣​។​

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ចរាចរ​ណ៌​ជើងគោក​ចុះមក​វាស់វែង ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ ។ រីឯ​សព​ជនរងគ្រោះ​ប្រគល់អោយ​សាច់​ញា​តិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ខេត្តកណ្ដាល​៕​B