ដោយ: សាវរក្ស
ភ្នំពេញ: រថយន្តយីឌុបដឹកទំនិញមួយគ្រឿង រេចង្កូតឡើងលើខឿនទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបមួយដើម កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិម្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
រថយន្តបង្ក ប្រភេទយីឌុប ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 4A 0138។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បានរេចង្កឡើងខឿនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម រថយន្តផុកង់ទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ អូសយកទៅរក្សាទុក រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ៕ ល