រថយន្ត​ដឹក​កម្មករ​គេច​ម៉ូតូ​បត់​ចូល​វត្ត​បុក​ដំរី​ថ្ម​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​នៅ​ស្រុក​សំរោង​ទង​

612
ចែករម្លែក

​ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​គេច​ម៉ូតូ ​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់ ​នៅតាម​បណ្តោយ​ផ្លូវលំ​មុខ​វត្ត​ត្រពាំង​ឈូក​ភូមិ​ព្រៃ​ក្រសាំង ​ឃុំ​ព្នាយ ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃទី​២​ ខែតុលា ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​ឃើញ​រថយន្ត​មួយគ្រឿង ​ម៉ាក​ហ៊ី​យ៉ាន់ដាយ​ ក្បាលពណ៌ខៀវ​ ទ្រ​ង់​ព​ណ៌ស ​គ្មាន​ស្លាក​បើកបរ​ដោយ​ឈ្មោះ​ សុខ​ ច​ន ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ឃុំ​រុងរឿង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ​បើកបរ​ពី​លិចទៅ​កើត​។ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ បានគេច​ម៉ូតូ​មួយគ្រឿង ​ម៉ាក​ហុងដា​ឌ្រីម ​សេរី​២០១១ ​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​១A៧៣៣១​ បើកបរ​ដោយ​ឈ្មោះ ​កែ​ សយ ​ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​អូ​ល ​ឃុំ​ព្នាយ ​ស្រុក​សំរោង​ទង ​បើកបរ​ពី​លិចទៅ​កើត​ដូចគ្នា ​ហើយ​អ្នកបើក​ម៉ូតូ​បត់​ឆ្វេង​ទើប​ធ្វើ​ឲ្យ​អ្នកបើករថយន្ត​ទៅបុក​ដំរី​ថ្ ម​បណ្តាល​ឲ្យ​កម្មករ​នឹង​អ្នក​បើករថយន្ត​រងរបួស​ធ្ងន់​ស្រាល​ទាំង​៦​នាក់​តែម្តង​។​

​ប្រភព​បាន​បន្តថា ​អ្នករងរបួស​៤​នាក់​នោះ​ស្រី​៣​នាក់ ​មាន​១.​ឈ្មោះ ​ឯម ​មេសា ​អាយុ១៨​ឆ្នាំ ​រងរបួស​ស្មា​ស្តាំ,​២.​ឈ្មោះ​ តិក ​ផៃ​  ​អាយុ​៤៣​ឆ្នាំ ​របួស​ដៃ​ឆ្វេង​,៣.​ឈ្មោះ ​ផៃ ​ថៃ​ថង ​អាយុ​១៩​ឆ្នាំ ​របួស​ដៃ​ឆ្វេង,​៤.​ឈ្មោះ ​ម៉ៅ​អុក ​ អាយុ​៣៥​ឆ្នាំ ​រងរបួស​បាក់ជើង​ឆ្វេង ។ ជនរងគ្រោះទាំង៤ន ​ជនរងគ្រោះទាំង៤នាក់ រស់នៅ​ភូមិ​ថ្មី ​ឃុំ​រុងរឿង ​ស្រុក​ថ្ពង ​ខេត្តកំពង់ស្ពឺ ។ ​ចំណែក​អ្នកបើក​ម៉ូតូ​ឈ្មោះ ​កែ​ សយ ​រងរបួស​ស្រាល​។​

ក្រោយកើតហេតុ អ្នករបួសទាំងនោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ ។ ចំណែកវត្ថុតាង​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ព្នាយ ​រង់ចាំ​ដោះ​ស្រាយ​នៅពេល​ក្រោយ​៕B