រថយន្ត​ដឹក​កុង​តឺ​ន័រមក​បុក​ស្ពាន​បាន​អស់ពី​ប្រឡោះ នៅ​ផ្លូវជាតិ​លេខ​៤

717
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះ​សីហ​នុ ៖ រថយន្ត​ដឹក​ក្ង​តឺ​ន​រ័​មួយគ្រឿង​បាន​បើក​បុល​នង​ន​កាន់​ដៃ​ស្ពាន​បាក់​អស់ពីរ ប្រឡោះ រថយន្ត​ក៏​ខូចខាត​ទៅមុខ​មិន​រួច ចំពោះ​តៃកុង​គេចខ្លួន​បាត់ស្រមោល​។​

​ករណីនេះ​បានកើត​ឡើង កាលពី​ម៉ោង​២១និង២២​នាទី​យប់​ថ្ងៃទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០១៨ នៅ​ចន្លោះ​
​គីឡូម៉ែត្រ​១៧០-១៧១ ​ស្ថិតនៅ​ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​បាន​ប្រាប់ថា រថយន្ត​ម៉ាក​ហ៊ី​ណូ​ពាក់​ស្លាក​លេខ 3A.1242 ពណ៌​ខៀវចាស់ ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ស្ពាន ​បណ្ដាលឲ្យ​បាក់​បង្កាន់ដៃ​ចំនួន​ពីរ ប្រឡោះ និង​ខូចខាត រនាំង​ដែក​ការពារ​សុវត្ថិភាព​ចំនួន​១០​ម៉ែត្រ ក្រោយ​កើតហេតុ​អ្នកបើកបរ​គេចខ្លួនបាត់ ។​

​រថយន្ត​បង្ករ​ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​បណ្តោះ​អាសន្ន​រង់ចាំ​ក្រុមហ៊ុន​មក​ដោះស្រាយ​៕ B