រថយន្ត​ដឹក​ក្រួស​ដាច់​កង់ រត់​ទៅបុក​អ្នកស្រុក​កំពង់​សិលា​ម្នាក់​រងរបួស​ធ្ងន់

873
ចែករម្លែក
  • 51
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ដោយសារ រថយន្ត​ដឹក​ក្រួស​ដាច់​កង់​ហើយ​រមៀល​បោល​បុក ខណៈដែល​គាត់​ឈរ​មិនបាន​ដឹងខ្លួន​។​

​សមត្ថកិច្ច​ប្រាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ ៤ ចន្លោះ គីឡូម៉ែត្រ​លេខ 135-136 ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​រថយន្ត ដឹក​ថ្ម​ម៉ាក ១​គ្រឿង​ម៉ាក ហ៊ីយ៉ានដាយ (HYUNDAI ក្បាល​ពណ៌ ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1565 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​នេះ ដាច់​កង់​ក្រោយ​ផ្នែក​ខាងស្តាំ រមៀល​កង់​ដែល​ដាច់​ទៅបុក​នឹង​មនុស្ស​នៅ​ចិញ្ចើមផ្លូវ​គ្រោះ​ក្រហម បណ្តាលអោយ​របួសធ្ងន់​។​

​សមត្ថកិច្ច​បា​ម​ប្រាប់ថា ជនរងគ្រោះ ឈ្មោះ វ៉ា​យ វ៉ាត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ ត្រូវបាន​កម្លាំង អាវុធហត្ថ ស្នាក់ការ​ស​និ្ត​សុខ ៤០២ ជួយ​លើក​អ្នករបួស​ដាក់​លើ​រថយន្ត របស់​បងប្អូន​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ភ្លាម​ដែរ​។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់ ចំពោះ​រថយន្ត​ខាងលើ​នគរបាល យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់សីលា បន្ត​តាម​នីតិវិធី​៕