រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ី​តូ​របួស​ធ្ង​ន់២​នាក់ ​ហើយ​បើក​រត់​បាត់​

186
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​កាលពី​យប់​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩​ ​នៅតាម​បណ្តោយ​លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​221-222 ​ត្រង់ចំណុច​ក្រុម​១០​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង ម៉ូតូ បើកបរ​បញ្ច្រាស់ទិស​គ្នា បង្ករ​ដោយ​រថយន្ដ​ម៉ាក​ហុី​យ៉ាន់​ដាយ​ដឹក​ខ្សាច់​ពណ៌​
​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2B.6427​។​

លោក ​ម៉ៅ ហ៊​ត ​មេបញ្ជាការ​មូលដ្ឋាន​អាវុធ​ហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា ​អ្នក​បេី​កបរ​ឈ្មោះ​ធៅ ជូ ភេទ​ប្រុស អាយុ​23​ឆ្នាំ​មុខរបរ​បេី​កបរ រស់នៅ​ឃុំ​កណ្ដៀង ស្រុក​ណ្ដៀ​ង ខេត្តពោធិសាត់​(​រត់គេចខ្លួន​បាត់​)​។​ ពេល​បើក​មកដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី​បាន​បុក ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លា​កលេ​បាត់ដំបង​1AF-6398​អ្នកបើក​បរ​ម៉ូតូ​ឈ្មោះ អូយ ផៃ ភេទ​ប្រុស​អាយុ​34​ឆ្នាំ រស់នៅ​ភូមិ​ចក​ធំ ឃុំ​កកោះ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ឌុប​កូនប្រុស​ម្នាក់​ឈ្មោះ ផៃ ណង​អៃ អាយុ​4​ឆ្នាំ បណ្ដាលអោយ​( របួសធ្ងន់​ទាំង​02​នាក់ )​។ ជនរងគ្រោះ​បញ្ជូន​ទស​ម្រាក​ព្យាបាល​នៅ​​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​។​

រថយន្ត​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក ​រង់ចាំ​ដោះស្រាយ​តា​មី​តិ​វិធី​៕B/