រថយន្ត​ដឹក​ខ្សាច់​បុក​ម៉ូតូ​ស្កូ​ប​ពី​ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​កំពង់ត្របែក​

772
ចែករម្លែក

(​ព្រៃវែង​)៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តើ​ត​ហេតុ នៅពេល​ជិះ​ម៉ូតូ​តាមផ្លូវ​បំ​រ៉ុង​បត់​ចូល​ផ្ទះ ហើយ​ត្រូវបាន​រថយន្ត​ធន់​ធំ​ដឹក​ខ្សាច់​បុក​ពីក្រោយ​កិន​ឡើង​កំប៉ែត​ខ្លួន រីឯ​តៃកុង​រថយន្ត​រត់គេច​បាត់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៦​ព្រឹក នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ដូន​ទុង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​ស ដឹក​ខ្សាច់​ពេញ ពាក់​ស្លាក​លេខ ភ្នំពេញ 3C 4748 បើកបរ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កូ​ប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FP 3990 ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​ឈ្មោះ រី លី​នី​ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ទុង ឃុំ​ប្រាសាទ ស្រុក​ខាងលើ​! ស្លាប់​នៅនឹងកន្លែង​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ខាងលើ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​បត់​ឆ្វេង​ចូល​ផ្ទះ ស្រប​ពេលដែល​រថយន្ត​ដឹក​ខ្សាច់​បើក​មកពី​ក្រោយ ក៏​បុក​យ៉ាង​ពេញទំហឹង​តែម្ដង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​រថយន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​បំពេញ​ឯកសារ​តាម​នីតិវិធី​៕L ដោយ​៖ ចាន់ ថន​