រថយន្ត​ដឹក​គ្រឿង​សិ​ង្ហា​រឹម​និង​ឈើ​ផ្ទុះ​កង់​ក្រឡាប់​បណ្តាល​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​

989
ចែករម្លែក

​(​ព្រះវិហារ​)៖​រថយន្ត​សាម​យ៉ុង​មួយគ្រឿង​ផ្ទុះ​កង់​ធ្លាក់​ក្រឡាប់​ប្រឡាយ​ដែល​ដឹក​គ្រឿង​សិ​ង្ហា​រិម​ចេញពី​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ក្រុងភ្នំពេញ​បណ្តាល​ឲ្យ​ចេញ​ឈើ​ឈូស​លំៗ​ព្រោងព្រាត​ធ្វើអោយ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​២​នាក់​។​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាច​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ចំណុច​ចំការកៅស៊ូ​ភូមិ​អូរ​ពោធិ​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោងជាង​៣​ជិត​ភ្លឺ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៧​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ផ្លូវ​៦២​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​សាម​យ៉ុង​ដឹក​គ្រឿង​សង្ហា​រឹម​និង​មាន​បង្កប់​ឈើ​ឈូស​លំៗ​បាន​ឆ្ពោះ​ពី​ជើង​ទៅ​ត្បូង​ធ្វើដំណើរ​យ៉ាង​លឿន​។​ខណ​:​ពេលមកដល់​ចំណុច​ខាងលើ​ស្នូរ​ផ្ទុះ​កង់​រថយន្ត​ហើយ​ដោយសារតែ​ល្បឿន​លឿន​ផង​អ្នកបើកបរ​កាន់ចង្កូត​មិន​ជាប់​ធ្វើអោយ​រេ​ពេញ​ថ្នល់​ក៏​ក្រឡាប់​ជាច្រើន​ត្រឡប់​។​

​ប្រភព​ដដែល​បាន​បន្តថា​រថយន្ត​ដែល​បែក​កង់​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AG0672​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ដឹក​ធ្ងន់​ទើ​បណ្តាល​បែក​កង់​ហើយ​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​បណ្តាល​រងរបួស​ធ្ងន់​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ដែលជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មួញ​។​

​រំលឹក​ដែរ​ថា​បច្ចុប្បន្ននេះ​នៅ​ខេត្តព្រះវិហារ​ឈ្មួញ​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​បាននិងកំពង់​តែ​ដឹកជញ្ជូន​យ៉ាងសកម្ម​។​ចំណែកឯ​រដ្ឋបាល​ព្រៃឈើ​មានដូចជា​ស្រុក​ជ័យ​សែន​ស្រុក​សង្គម​ថ្មី​ស្រុក​ជាំ​ក្សាន​ស្រុក​ត្បែងមានជ័យ​ជាពិសេស​ក្រុង​ព្រះវិហារ​រដ្ឋបាល​ព្រៃឈើ​ហាក់បីដូចជា​ទឹក​និង​ត្រី​ទៅហើយ​៕S/​ដោយ​សៅ​វ៉ាន់ឌី​

​រថយន្ត​ដឹក​គ្រឿង​សិ​ង្ហា​រឹម​និង​ឈើ​ផ្ទុះ​កង់​ក្រឡាប់​បណ្តាល​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​