រថយន្ត​ដឹក​ចេក​ បុក​ម៉ូតូ​រ៉ឺម៉ក​បណ្តាលឱ្យ​ប្តី​ស្លាប់ ​ប្រពន្ធ​របួសធ្ងន់​

334
ចែករម្លែក
  • 14
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​រថយន្ត​មួយគ្រឿង​ដឹក​ចេក​បុក​ពេញទំហឹង​ បណ្តាលឱ្យ​ស្លាប់​ប្តី​ ឯ​ប្រពន្ធ​រងរបួស​ធ្ងន់​។​ហេតុការណ៍​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅត្រង់ចំណុច​ខាងកើត​ផ្លូវ​រទេះភ្លើង ​ក្នុងភូមិ កន្ទោក​ខាងជើង សង្កាត់​កន្ទោក​ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ​កាលពី​យប់១៨ ថ្ងៃខែ​មីនា ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ទឹម សុភា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ត្រីអាំង​ដាក់​តាម​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ជិះដើរ​លក់​មុខ​រោងចក្រ​។ ។​ប្រពន្ធ​រងរបួស​ធ្ងន់​មានឈ្មោះ ឡុ​ញ ផល អាយុ​៣៩​ឆ្នាំ ។ អ្នក​ទាំង​២​ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។ មាន​ស្រុកកំណើតនៅ​ភូមិ បា​ស្រែ ឃុំ​បា​ស្រែ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ក្រុង​ឲ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រិ​យាល័យ​ចរាចរ​ណ៏​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​Ha

#