រថយន្ត​ដឹក​ដី​គ្រប់​ប្រភេទ ដែល​គ្មាន​ពាក់​ស្លាក​លេខ​ត្រឹមត្រូវ ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់

71
ចែករម្លែក

ដោ​យ:វ​ណ្ណៈ/​ព្រះសីហនុ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១១​ខែ កញ្ញា​២០១៩​នេះ បានចេញ​បញ្ជា​ដាច់​ណាត់​ឲ្យនគរបាល​ចរាចរណ៍​ដែល​កំពុង​បញ្ជា​ចរាចរណ៍​គ្រប់​គោលដៅ ឃាត់​ចាប់​រថយន្ត​ដឹក​ដី​ដែល​មិនមាន​ពាក់​ផ្លាកលេខ​សម្គាល់ យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​នគរបាល​ចរាចរណ៍ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ករណីនេះ​ធ្វើឡើង​ក្រោយ​មាន​រថយន្ត​ដឹក​ដី​មួយចំនួន​បាន​ព្យាយាម​ដោះ​ផ្លាកលេខ​ទុក មិន​បំពាក់​លើ​រថយន្ត​តាមច្បាប់ ក្នុង​បំណង​បំបាត់ដាន ប្រសិនបើ​មាន​ករណី​បង្កបញ្ហា​អ្វីមួយ​តាម​ដងផ្លូវ ហើយ​ខ្លះទៀត​ជា​រថយន្ត​ដែល​មិនទាន់​ទៅធ្វើ​ផ្លាកលេខ​។

​លោកស្នងការ​ថ្លែងថា ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​នឹងត្រូវ​រឹតបន្តឹង​ដោយ​ពុំ​គិតថា​ជា​ជនជាតិខ្មែរ​ឬ​ជនបរទេស​ឡើយ ៕​B/

#