រថយន្ត​ដឹក​ដី បុក​ម៉ូតូ ហើយ​កិន​អ្នកបើក​ម៉ូតូ បែកក្បាល រួច​បើក​រត់

959
ចែករម្លែក

​ដោយ​៖ គូលែន​ /
​សៀមរាបៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈពេលដែល រថយន្ត​ដឹក​ដី​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​របស់គាត់ (​ជនរងគ្រោះ​) ហើយ​ម្ចាស់​ម៉ូតូ ត្រួវបាន​រថយន្ត​កិន​បែកក្បាល រួចហើយ​រថយន្ត​បង្ករ បាន​បើក​រត់​គេចខ្លួនបាត់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏ដោយ រថយន្ត​បង្ករ ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព របស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ ថត​បាន ពេល​កំពុងបើក​រត់គេច​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​កើតឡើង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក គង់ ប៊ឹ​ប សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ បាន​និយាយថា ជនរងគ្រោះ ឈ្មោះ រី ណារិន (​មិនបាន​បញ្ជាក់​អាយុ​) មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

​លោក គង់ ប៊ឹ​ប បាន​បញ្ជាក់ថា ជនរងគ្រោះ ដែល​ស្លាប់​នោះ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​រថយន្ត បាន​បើក​ពីក្រោយ ស្រប​ទិស​គ្នា ពី​ទិស​ត្បូង​ទៅ​ទិស​ជើង ហើយ​រថយន្ត ក៏បាន​បុក​ពីក្រោយ និង​កិន​ពីលើ​ជនរងគ្រោះ​តែម្តង​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ពិនិត្យ សាកសព រួច​ក៏បាន​ប្រគល់​ទៅឱ្យ ក្រុមគ្រួសារ​រងគ្រោះ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​

​ដោយឡែក រថយន្ត​បង្ករ ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​បាន​បើក​រត់គេច​នោះ ក៏​ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព ដែល​គេ​ដឹងថា មាន​ម្ចាស់ផ្ទះ ជា​សមាជិក​សង្កាត់​ជ្រាវ​ស្រាប់ បាន​ថត​ជាប់​សកម្មភាព ដែល​រថយន្ត​បើក​រត់គេច ហើយ​បាន​បង្ហាញថា រថយន្ត​នោះ ចំណុះ​មួយ​តោន ផលិត​នៅ​ប្រទេស​កូរ៉េ ពណ៌​ខៀវ ចង្កូត​ស្តាំ ថែម​ទៀតផង​។ តាមរយៈ​ការថត​ជាប់ ក្នុង​កាមេរ៉ា​សុវត្ថិភាព​នេះ សមត្ថកិច្ច សង្ឃឹមថា ១០០ ភាគរយ និង​ស្រាវជ្រាវ​រកឃើញ​៕v

ជនរងគ្រោះ
ឈ្មោះ រី ណារិន មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប
រថយន្ត​ដឹក​ដី បុក​អ្នកជិះ​ម៉ូតូ ហើយ​កិន​មនុស្ស​បែកក្បាល ហើយ​បើក​រត់​
​តែ​កាមេរ៉ា​សុវត្ថិភាព ថត​បាន​ឡាន ដែល​បើក​រត់ (​គូលែន​)​