រថយន្ត​ដឹក​ដែក​ដាច់​កាឡេ​កង់​ក្រោយ​ក្រឡាប់​ផ្ងារជើង​នៅ​ខណ្ឌដង្កោ

919
ចែករម្លែក
  • 33
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយមាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ដែក​មួយគ្រឿង​ដាច់​កាឡេ​កង់​ខាងក្រោយ​ក្រឡាប់​ផ្ងារជើង​តែ​មិន​សង្កត់​ទៅលើ​កន្លែង​លក់ដូរ​តាម​ចិញ្ចើមផ្លូវ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​២១៧​ក្នុងភូមិ​ជើងឯក​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដែក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A2617​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយមាន​ដឹក​ដែក​ពេញ​លើ​រថយន្ត​។

​លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​ដាច់​កាឡេ​រថយន្ត​កង់​ខាងក្រោយ រ​បូ​ង​កង់​ចេញពី​គ្នា បណ្តាល​ឲ្យ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​ហៀរ​ប្រេង​ពេញ​ចិញ្ចើមផ្លូវ​សំណាងល្អ​ណាស់​ដែល​មិន​ក្រ​ឡប់​សង្កត់​ទៅលើ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​អង្គុយ​លក់​លើ​ចិញ្ចើមផ្លូវ ទេ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ចុះមក​ធ្វើការ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ។​ប៉ុន្តែ​ដោយសារតែ​ករណីនេះ​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ទើប​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ខាង​រថយន្ត​ខាងលើ​ហៅ​រថយន្តស្ទូច​ផ្សេងទៀត​មក​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕S/

​រថយន្ត​ដឹក​ដែក​ដាច់​កាឡេ​កង់​ក្រោយ​ក្រឡាប់​ផ្ងារជើង​នៅ​ខណ្ឌដង្កោ