រថយន្ត​ដឹក​ថ្ម​មួយគ្រឿង​រអិល​ធ្លាក់ពី​ផ្លូវជាតិ​លេខ​៤​ចូល​ជ្រោះ​អូរ​ត្រាវ សំណាងល្អ​មាន​ដើមឈើ​ទប់​(មានវីដេអូ)

641
ចែករម្លែក
រថយន្តដឹកថ្មីរអិលចូលជ្រោះអូរត្រាវ

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង​បើក​ឡើង​ចំណោត​មិន​រួច​ក៏​រអិល​ថយក្រោយ​រួច​ក្រឡាប់​ធ្លាក់​​ចេញពី​ផ្លូវជាតិ​លេខ​៤​ចូលទៅ​មាត់ជ្រោះ​អូរ​ត្រាវ​តែ​សំណាងល្អ​បាន​ដើមឈើ ទប់​ទើប​មិន​បណ្តាល​ឲ្យ​រថយន្ត​ធ្លាក់​ដល់​ជ្រោះ​នោះទេ​។ រីឯ​អ្នកបើកបរ​បាន​រងរ​បួស​ធ្ងន់ ។​

​ករណីនេះ​បានកើត​ឡើង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ២១៥-២១៦​ស្ថិតក្នុង សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ។​

​ប្រភពពី​មន្ត្រីនគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​អះអាងថា រថយន្ត​ជួប​ហេតុការណ៍ នេះ​ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6199 សណ្តោង​រ៉ឺម៉ក​ដឹក​ថ្ម បើកបរ​ដោយ ឈ្មោះ សៀវ កុសល ភេទ ប្រុស អាយុ ៤២​ឆ្នាំ (​របួសធ្ងន់​)​មាន​ទីលំនៅ​ខេត្តកណ្ដាល​។​រថយន្ត​បើកបរ​មាន​ទិសដៅ​ចូល​ក្រុងព្រះសីហនុ ។

​តៃកុង​ឡាន​រូប​នោះបាន​ប្រាប់​ប៉ូលិស​ថា​សំណាងល្អ​ណាស់​ពេល​ធ្លាក់​ចេញពី​ផ្លូវ​បាន​ដើមឈើ​ជួយ​ទប់​មិនឲ្យ​រថយន្ត​ធ្លាក់​ជ្រៅ​ចូលទៅក្នុង​ល្បាក់​ជ្រោះ​អូរ​ត្រាវ កុំ​អី​រូបគេ​ស្លាប់​ហើយ​។​​អ្នកបើកបរ​រថយន្ត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​៕​មន​

ជនរងគ្រោះជាអ្នកបើកឡាន
ទិដ្ឋភាពនៅកន្លែងកើតហេតុ