រថយន្ត​ដឹក​ទឹកកក​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង សង្ស័យ​អ្នកបើកបរ​ងងុយដេក តែ​មិន​បង្ក​គ្រោះថ្នាក់​

1090
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​សង្ស័យ​អ្នកបើកបរ​ងងុយដេក ហើយ​ក្រោយ​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់ បន្សល់​តែ​រថយន្ត​ផ្ងារ​ជើងទ្រ​មេឃ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច កាលពី​រសៀល​ម៉ោង​៤​និង​៤៥​នាទី​ថ្ងៃទី​៤ ខែ ឧសភា ឆ្នាំ​២០១៨ ខែឧសភា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សេចក្ដីរាយការណ៍​ពី​កន្លែង​ហេតុ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​រថយន្ត​ក្រឡាប់​នេះ មិនមាន​សាក្សី​បញ្ជាក់ ឬក៏​ឃើញ​ហេតុការណ៍​ផ្ទាល់​ឡើយ តាម​សំដី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា បើតាម​ស្លាកស្នាម​នៅ​កន្លែងកើតហេតុ គឺ​សង្ស័យ​អ្នកបើកបរ​រថយន្ត​ងងុយដេក ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ​។ សមត្ថកិច្ច​បន្តទៀតថា រថយន្ត​ដឹក​ទឹកកក​ខាងលើ​ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG 0934 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ឃើញ​ស្លាកស្នាម​កង់​រថយន្ត​អូស​ជាង​៥០​ម៉ែត្រ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​តែម្តង ក្រោយ​អ្នកបើកបរ​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​មេភូមិ​ត្រពាំង​រាំង​ចាស់​សួ​រក​ម្ចាស់ ដើម្បី​ឲ្យ​មក​ស្ទួ​ច​រថយន្ត​ខាងលើ ទៅ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​ពុំមាន​ប៉ះពាល់​ដល់​អ្នកដទៃ​៕ ល​