រថយន្ត​ដឹក​សំពោងសំពាយ​ចេញចូល​ខេត្ត​ព្រះសីហនុ ឆ្លង​មិន​ផុតពី​ប៉ូលីស​ចរាចរណ៍​ស្រុក​ព្រៃនប់​ទេ​

446
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ/ព្រះ​សីហ​នុ ៖ ​រថយន្ត​ដឹក​ខុស​លក្ខណៈ​បច្ចេក​ក​ទេស ដឹក​សំពីងសំពោង ដែល​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​ឆ្លងកាត់​ស្រុក​ព្រៃនប់​ចំនួន​៣​គ្រឿង​ទៀត ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ឃាត់​យកមក​អប់រំ​និង​ពិន័យ​ទៅតាម​ផ្លូវច្បាប់​បន្តទៀត នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១១​កក្កដា​២០១៩​នេះ​។

​លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់​បញ្ចា​ក់ថា ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្រុក​ព្រៃនប់​សមត្ថកិច្ច​នគរ​បាល​ស្រុក​ព្រៃនប់​នៅតែ​បន្ត​ឃាត់​ចាប់ យកមក​កាន់​អធិការដ្ឋាន​ស្រុក​ជា​បន្តបន្ទាប់​ដើម្បី​អប់រំ​និង​ពិន័យ​ទៅតាម​ផ្លូវច្បាប់ តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹង​ច្បាប់​ចរ​ចរណ៍​ផង​និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង ៕​B/