រថយន្ត​ដឹក​សំរាម​ទ្រុឌទ្រោម​ខ្លាំង​តើ​មាន​សុវត្ថិភាព​ដល់​អ្នក​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជាមួយ​ដែរឬទេ ?

171
ចែករម្លែក

ដោយ​៖​ក​ង្រី​/​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​បានបង្ហាញ​ក្តីបារម្ភ​ពី​សុវត្ថិភាព​ពេល​កំពុង ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ខណៈ រថយន្ត​ដឹក​សំរាម​មួយគ្រឿង​របស់​ក្រុង​កំពង់ឆ្នាំង​មាន​សភាព​ចាស់ ទ្រុឌទ្រោម​ខ្លាំង​ទៅហើយ​។​ប៉ុន្តែ​នៅតែ​ត្រូវបាន​ប្រើប្រាស់​នៅលើ​ដងផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង​ទៀត​។​

​ប្រជា ពល រដ្ឋ បាន លើកឡើង​ពីស​ភាព របស់ រថយន្ត​មួយគ្រឿង​នេះ​ថា​ពេល បើក​ចេញ​ប្រមូល​សំរាម ម្តងៗ​សំឡេង​ម៉ាស៊ីន​រោទិ៍​ប្រៀបបាន​នឹង​សំឡេង​រថក្រោះ​គួបផ្សំ​ជាមួយ​ផ្សែងខ្មៅ​ហុយ​ខ្មួរ​ខ្មាញ់​។​ឯ​ជញ្ជាំង​ដាក់​ខ្ចៅ​លែង​ជាប់​បែរជាយក​ខ្សែ​មក​ចង​ជំនួស​ជាដើម​។

ដោយឡែក​សំបក​កង់​វិញ​អស់​ក្រឡាមាន​ប្រហោង​ដែល​មិនគួរ​ឱ្យធ្វើ​ចរាចរ​នៅលើ​ផ្លូវ​សាធារណ​:​តទៅទៀត​ឡើយ​។​ពីព្រោះ​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់ ជាយ​ថា ហេតុ​ដល់ អ្នកដទៃ ដែល កំពុង ធ្វើដំណើរ នៅ លើ​ដង ផ្លូវ ជាមួយ ។​

​ប្រជាពលរដ្ឋ បាន​ចោទ​ជា​សំណួរ​ថា តើ​ស្ថានភាព​រថយន្ត​បែបនេះ សមស្រប​តាម​លក្ខណៈ​បច្ចេកទេស សុវត្ថិភាព ដែល អាច បើកបរ លើ ដងផ្លូវ សាធារណ​:​បានដែរ​ឬទេ ?​ S/