រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ឡើង​ស្ពាន​មិន​រួច រអិល​ថយក្រោយ​បុក​រះ​រថយន្ត​ដឹក​ប្រេងសាំង និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​រង​ការខូចខាត​យ៉ាងដំណំ​

1242
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: រថយន្ត​យី​ឌុប​ដឹក​ស៊ីម៉ង់ត៍ ក្រុមហ៊ុន KINGDOM CEMENT បើកបរ​ឡើង​ស្ពាន​ព្រែក​ព្នៅ​មិន​រួច រអិល​ថយក្រោយ​បុក​រថយន្ត​ដឹក​ស៊ីទែន​ប្រេងសាំង ក្រុមហ៊ុន ប្រាយ​វិក​ថឹ​រី​មេគង្គ​ភេ​ត្រូ​លៀម ចំណុះ​៨​ម៉ឺន​លីត្រ និង​ប៉ះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំង​២​គ្រឿង​យ៉ាងដំណំ តែ​សំណាងល្អ​ករណី​ខាងលើ​នោះ មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងសងខាង​រងរបួស​ធ្ងន់ធ្ងរ​ឡើយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​លើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨ ស្ថិតនៅ​គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

​រថយន្ត​បង្ក​យី​ឌុប​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A 0209 ដឹក​ស៊ីម៉ង់ត៍​ក្រុមហ៊ុន KINGDOM CEMENT អ្នកបើកបរ​រត់​បាត់​។ ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក HYUNDIA ពណ៌​សរ​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 9569 ដឹក​ស៊ីទែន​សាំង​របស់​ក្រុមហ៊ុន ប្រាយ​វិក​ថឹ​រី​មេគង្គ​ភេ​ត្រូ​លៀម ចំណុះ​៨​ម៉ឺន​លីត្រ រង​ការខូចខាត​យ៉ាងដំណំ អ្នកបើកបរ​ដោយ​ឈ្មោះ សៀក សុវណ្ណ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ចេក​សុ​ទុន ឃុំ​ព្រែក​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ រីឯ​រ៉ឺម៉ក​ម៉ូតូ​សណ្តោង​ម៉ាក HONDA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FI 0961 ខូចខាត​ដាច់​កង់​រ៉ឺម៉ក​ក្រោយ​ខាងស្តាំ បើកបរ​ដោយ​ឈ្មោះ ហ៊ីង នី​ល ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ស្នាក់នៅ​ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញា​ឭ ខេត្តកណ្តាល​។

​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដឹក​ស៊ីម៉ងត៍​ក្រុមហ៊ុន KINGDOMCEMENT បើកបរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងទិសដៅ​ពី​លិចទៅ​កើតឡើង​ស្ពាន​ព្រែក​ព្នៅ រីឯ​រថយន្ត​ឯ​រថយន្ត​រងគ្រោះ​ដឹក​ស៊ីទែន​សាំង​របស់​ក្រុមហ៊ុន ប្រាយ​វិក​ថឹ​រី​មេគង្គ​ភេ​ត្រូ​លៀម ចំណុះ​៨​ម៉ឺន​លីត្រ និង​រ៉ឺ​ម៉ូតូ​កង់​បី បើកបរ​តាម​ក្រោយ ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​បើកបរ​ខាងមុខ​បើក​ស្ពាន​មិន​រួច ក៏​អិ​ល​ថយក្រោយ​ទៅបុក​រថយន្ត​ដឹក​សាំង និង​រ៉ឺម៉ក​កង់​បី​ដែល​កំ​បើកបរ​នៅ​ខាងក្រោយ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ទាំង​២​គ្រឿង តែ​សំណាងល្អ​ករណី​ខាងលើ​នោះ មិន​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាង​សងខាង​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​រួចរាល់​យក​រថយន្ត​ទាំង​២​គ្រឿង និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ចរាចរណ៍​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​រង់ចាំ​ដោះ​ស្រា​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​

#