រថយន្ត​ដឹក​ស្ករស​បើក​ជែងរថយន្ត​នៅ​ពី​ខាងមុខ បណ្ដាលឲ្យ​រេ​ចង្កូត​ក្រឡាប់ខ្លួនឯង

1130
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ដឹក​ស្ករស​បាន​ក្រឡាប់​ផ្ងារជើង បានកើត​ឡើ​នៅ​កាលពី​ម៉ោង ១​និង​១០​នាទី រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១-៤២ ត្រង់ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​តាម​សាក្សី​ដែល​នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត ០១​គ្រឿង ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 2392 សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ព្រះសីហនុ 4A ៣២០០ ដឹក​ស្ករស ដែល​អ្នកបើក​បរមាន​ឈ្មោះ អន សុខ​នាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​រំលិច ឃុំ​ទួលសាលា ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរ​មកពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត​នៅ​ពី​ខាងមុខ រួច​ក៏​រេ​ចង្កូត​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង ទទឹងផ្លូវ​តែម្តងទៅ​។​

​ករណីនេះ បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍ មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ កម្លាំង​ជំនាញ​កំពុង​ចាត់ការ​នឹង​សម្រួល​ចរាចរណ៍​៕

#