រថយន្ត​ដឹក​ស្រា​បៀ​បើក​លឿន​បុក​ម៉ូតូ​ស្គូ​ប​ពី​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​

1840

​(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរ​បង្ក​ពី​រថយន្ត​ដឹក​ស្រា​បៀ​មួយគ្រឿង​ដែល​អ្នកបើកបរ​សង្ស័យ​ស្រវឹង​បាន​បុក​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​រួច​អូស​ចម្ងាយ​យ​ជាង​២០០​ម៉ែត្រ​ទើប​ឈប់​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​។​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងជើង​សាលាខណ្ឌ​សែន​សុខ ផ្លូវ​ភ្នំពេញ​ហាណូយ​(១០១៩) ក្នុង​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០១៧ ។​

​ប៉ូលីស​បាន​ឲ្យ​ដឹងថា​អ្នកបើកបរ​រថយន្ត​មានឈ្មោះ ជឿន សារ៉ុន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ស្នា់​នៅផ្ទះ​ជួល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មានស្រុក​កំ​ណើ​ស្ទឹង​ស្លូត​ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ខេត្តព្រៃវែង​។​ចំណែក​នារី​រងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ​គ្រាន់តែ​ដឹងថា​ស្លៀកខោ​ជើងវែង​ពណ៌​ប្រផេះ ពាក់អាវ​ខូវ​បោយ​ដៃ​វែង​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ជិះ​ម៉ូតូ​ស្គូ​ប​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE3169​។​

​ក្រោយ​កើតហេតុ​ក៏មាន​នគរបាល​ផ្នែក​ចរាចរ​ខណ្ឌ​សែន​សុខ​ចុះ​មកដល់​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ព្រមទាំង​ឃាត់​អ្នកបើកបរ​រួម​និង​ព្រូ​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​និង​ប្រគល់​ឲ្យ​ទៅ​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​មក​ទ​ទូល​។​ចំណែក​នារី​រងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​របស់​ក្លីនិក​ឯកជន​មក​ដឹក​យកទៅ​សង្គ្រោះ​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​ដឹក​ស្រា​បៀ​បើក​លឿន​បុក​ម៉ូតូ​ស្គូ​ប​ពី​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​(រូប៖វ៉េបសាយ)