រថយន្ត​ដឹក​ស្វាយ​ទៅ​ថៃ​ដាច់​ហ្វ្រាំង​ឆ្លាក់​ចូល​អូរ​សំណាងល្អ​មិនមាន​អ្នកណា​របួស​ទេ

458
ចែករម្លែក
  • 1
    Share

ដោយ:​គ្រញូង​/ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ចំណុច​ស្ពាន​បេ​ឡេ​ ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ផ្សារ​ព្រំ ​ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើ​ង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ដោយ​រថយន្ត​ដឹក​ស្វាយ​ដាច់​ហ្វ្រាំង​ឆ្លាក់​ចូល​អូរ​ចាក់​ស្វាយ​មួយចំនួន​ធ្លាក់ចូល​ទឹកអូរ​ ប៉ុន្តែ​សំណាង​
​ល្អ​មិនមាន​អ្នកណាម្នាក់​រងរបួស​ទេ ។​

ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ​អ្នកបើកប​រថយន្ត​ម៉ាក​HYUNDAI​ ពណ៌​ឈាម​
​ជ្រូក​ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-4073 ដឹក​ស្វាយ​ពី​ដី​ខ្មែរ​ចូល​ដី​ថៃ​មានឈ្មោះ ជួន សុខា ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ មានស្រុក​កំ​ណើ​ត នៅ​ឃុំ​ព្រៃវែង​ស្រុក​ព្រៃវែង​ខេត្តព្រៃវែង​។

ករណី​ខាងលើនេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះទេ​។ បច្ចុប្បន្ន​ផ្លែស្វាយ​ក្នុង​រថយន្ត​ត្រូវបាន​ម្ចាស់​សាង​ដាក់​រថយន្ត​ផ្សេង​ ដើម្បី​ដឹក​ទៅ​លក់​នៅ​ប្រទេស​ថៃ​បន្ត​។ រីឯ​រថ​យន្ត​ម្ចាស់​កំពុង​រៀបចំឲ្យ​រថយន្តស្ទូច​ឡើងវិញ​ ដើម្បី​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕B/