រថយន្ត​តាក់​ស៊ី​ឈប់ ចត ចាប់​ម៉ូយ លើផ្លូវ​ចំណុច​អ​តី​តៈ​ស្ពានដែក​បង្ក​ឲ្យ​បាត់​សណ្តាប់ធ្នាប់

382
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ រថយន្តឈ្នួល រថយន្ត​តាក់​ស៊ី ចត​ឈប់ ដោយ​សេរី គ្មាន​សណ្តាប់ធ្នាប់ចាប់​ម៉ូយ តាម​ដងផ្លូវ​២១៧ ចំណុច​អ​តី​តៈ​ស្ពានដែក​ចំការ​ដូង ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពុំ​ឃើញ​មាន អាជ្ញាធរ សមត្ថកិច្ច ចុះ​រៀបចំ ឬ​ចាត់វិធានការ ដើម្បី​ឲ្យ​មាន​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ខា​លើ​ឲ្យ​បានល្អ​ប្រសើរ ឡើយ ទុក​បណ្តោយ ស្អេកស្កះ រថយន្តឈ្នួល តាក់​ស៊ី ពេញ​ផ្លូវ​និង​បង្ក​ការកកស្ទះ​ចរាចរណ៍ ។​

​តាម​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​លើកឡើងថា ទោះជា​ពលរដ្ឋ​រស់នៅ​ម្ដុំ​និង​ក្ដី​ឫ អ្នកដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ ក្ដី​មានការ រអ៊ូរទាំ ព្រោះ​អាច​បង្ក​កកស្ទះ​ដោយសារ​កា​​ចត ឈប់​រថយន្ត ឈ្នួល រថយន្ត​តាក់​ស៊ី ព្រោះ​ចំណុច​ខាងលើ​នៅជាប់​ភ្លើងស្តុប ជាប់​ស្ពាន ជាហេតុ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ក៏​មិនដែល​ឃើញ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ សម្រួល​ដងផ្លូវ ដើម្បី​ជា​ប្រយោជន៍​របស់​ពលរដ្ឋ សង្គម​ឡើយ។ ខណៈដែលសណ្តាប់ធ្នាប់ សុ​វត្ថិភាពសាធារណៈ ដងផ្លូវ​ត្រង់ចំណុច​ចាប់ពី​ស្ពានថ្ម​អ​តី​តៈ​ស្ពានដែក​ចំការ​រហូតដល់ ផ្សារ​ចំការ​ដូង ផ្សារសារឿន​យ៉ា​នី នៅតាម​ចិញ្ចើមផ្លូវ ពេញ​ទៅដោយរថយន្តឈ្នួល តាក់​ស៊ីចត ឈប់ ចាប់​ម៉ូយ បាត់អស់​សណ្តាប់ធ្នាប់។​

​ការចត ឈប់ រថយន្ត​តាម​ចិញ្ចើមផ្លូវ ពី​សំណាក់ ក្រុម​រថយន្ត​តាក់​ស៊ី ចាប់​ម៉ូយ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សំណូមពរ​ផងដែរ ដល់​អាជ្ញាធរជាពិសេស​លោក នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ស្ថាប័ន​សមត្ថកិច្ចមេត្តាជួយ​សម្រួល ចុះ​ពិនិត្យ​រៀបចំ​ដងផ្លូវ​ខាងលើឲ្យ​មាន​សណ្តាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាពឡើងវិញ ជា​ប្រយោជន៍ មុខមាត់​សង្គម​យើង៕​B/