រថយន្ត​តូ​រី​ស​បុក​គោយន្ត​ដាច់​ជា​ពីរ​រថយន្ត​កាមរី​បុក​បន្ថែម​របួស​រដូករ​ណែ​ល​

917
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​រថយន្ត​តូ​រី​ស​១​គ្រឿង​បាន​បុក​គោយន្ត​ដាច់​ជា​ពីរ ។​ខណ​:​នោះ រថយន្ត​កាមរី​បុក​បន្ថែម​បន្តទៀត​បណ្តាលឱ្យ​មនុស្ស​របួស​រដូករណែល​លើ​ថ្នល់ជាតិ​។​គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវ​លេខ​៦​នា​ភូមិ​គោក​ពង្រ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ត្រី​ស៊ិន​រ៉ាស៊ី​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា : ដំបូង​មាន​គោយន្ត​កន្ត្រៃ​១​គ្រឿង ដឹក​អ្នកជិះ​ក្មេងៗ​យុវជន​នារី​ក្នុង​វេន​កាន់បិណ្ឌ​មាន​គ្នា​ជិត​២០​នាក់ ។

​​បើក​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​ធ្វើ​ការបត់​។​ប៉ុន្តែ​បត់​មិនបាន​ព្រោះ​ជាប់គាំង​ចង្កូត​។​ខណ​:​ពេលនោះ​មាន​តួ​រី​ស​បុក​ចំ​ពីមុខ ឯ​រថយន្ត​កាមរី​មក​បុក​ចំ​កន្ទុយ​គោយន្ត ។​

​គោយន្ត​បាន​ដាច់​ជា​២​ហើយ​មនុស្ស​ជិះ​នៅក្នុង​គោយន្ត​ធ្លាក់ចុះ​រដូករណែល​លើ​ថ្នល់ជាតិ​ក្នុងនោះ​របួសធ្ងន់​ម្នាក់​និង​មធ្យម​១៧​នាក់​។​លោក​វរសេនីយ៍ត្រី​ស៊ិន​រ៉ាស៊ី​និយាយ​បន្តថា​:​អ្នករបួសធ្ងន់​ស្រាល​ត្រូវបាន​លោក​ហែម​សារិន​អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ជួយ​ដឹកជញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ។​

​សូម​រំលឹកថា​មុន​កើត​ហ​កេតុ​ក្រុមយុវជន​នារី​កុមារ​រងគ្រោះ​និង​ក្រុម​ខ្លន​៤​គ្រោះ​យន្ត​បាន​បើក​គោយន្ត​ដង្ហែ​អង្គាស​បច្ច័យ​វេន​យុវវ័យ​ពី​ភូមិ​ឃុំ​ស្រុក​ដល់ទី​រួម​ខេត្ត​។​លុះ​ត្រឡប់​ទៅវិញ​ក៏មាន​គោយន្ត​១​គ្រឿង​ជួប​គ្រោះថ្នាក់​៕S/

​រថយន្ត​តូ​រី​ស​បុក​គោយន្ត​ដាច់​ជា​ពីរ​រថយន្ត​កាមរី​បុក​បន្ថែម​របួស​រដូករ​ណែ​ល​