រថយន្ត​ទៅបុក​ម៉ូតូ​ទាំង​កម្រោល​: អ្នកបើក​ម៉ូតូ​ធ្លាក់​ស្នាមភ្លោះ​រងរបួស​ធ្ងន់​

1035
ចែករម្លែក
បុរស​ចំណាស់​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ដោយសារ​ឡាន​បុក​ពីក្រោយ​ពេញទំហឹង (​រូប​: ភ្នំ​ស្វាយ​)​

(​បន្ទាយមានជ័យ​) : រថយន្ត​បើក​បុក​ម៉ូតូ​ទាំង​ទទឹងទិស​ដូច​កម្រោលចូល បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ធ្លាក់ចូល​ស្នាមភ្លោះ​រងរបួស​ធ្ងន់​។ គ្រោះថ្នាក់​កើតឡើង​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ស្ថិតនៅ​ក្នុងភូមិ អូរ​អំពិល​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​១​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម ពណ៌​ស្ក សេរី​ឆ្នាំ​១៩៩ ស្លាក​លេខ ភ្នំពេញ 2C-8954 បើក​ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ទៅបុក​ពេញទំហឹង​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1N 9288 បើក​ដោយ​ឈ្មោះ ទឹម សំបូរ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ទាំង​រថយន្ត​និង​ម៉ូតូ​ធ្លាក់ចូល​ស្នាមភ្លោះ​។ ហើយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ។​អ្នកបើករថយន្ត​ចុះ​គេចខ្លួនបាត់​។​

​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ម៉ាឡៃ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ : ប​.​ជ័យ​