រថយន្ត​ទំនើបៗ​បំផុត មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​កាន់តែច្រើន​

1895
ចែករម្លែក
  • 224
    Shares

ដោយ​: សុផល / ភ្នំពេញ​: ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​រួមទាំង​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​កំពុងតែ​បង្កើត​ភាពជោគជ័យ នៅក្នុង​សហគមន៍​ពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា បាន​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន ជាពិសេស​វត្តមាន​រថ​យន្ត​ទំនើបៗ​កំពូល បាន​ហូរ​ចូលមក​ទីផ្សារ​កម្ពុជា​កាន់តែច្រើន​។​

​គេ​សង្កេតឃើញថា រថយន្ត​ទំនើបៗ​ដែលមាន​វត្ត​មាននៅ​កម្ពុជា មានដូចជា រ៉ូ​ល​រ៉​យ , ផ​ច (Porsche) ,​ឡាំ​បូ​គី​នី​,​មែរ​សឺ​ដេ​ស​,​ប៊ី​អឹម​ដា​ប់បែល​យូ​,​ឈេ​ហ្វ​រ៉ូ​លេ​ត​(Chevrolet), លែ​ន​រ៉ូ​វើ​,​ឡិច​ស៊ី​ស​,​ចា​គ័​រ​និង​រថយន្ត​ទំនើប​មួយចំនួនទៀត​។​ឥឡូវនេះ រថយន្ត​ទំនើប​បំផុត​ម៉ាក បេន​លី​(Bentley) ដែលជា​ផលិតផល​របស់​ប្រទេស​អង់គ្លេស បាន​មាន​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា​។​

កាលពី​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ​២០១៨ ក្រុមហ៊ុន អេ​ច​ជី​ប៊ី គ្រុប (HGB Group) បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​សាល​តាំង​លក់​ថ្មី​របស់​ក្រុមហ៊ុន​រថយន្ត Bentley ភ្នំពេញ ដែលជា​ក្រុមហ៊ុន​លក់​ផ្ដាច់មុខ​សម្រាប់​ម៉ាក​យីហោ​រថយន្ត​ប្រណីត​របស់​អង់គ្លេស​។ ហាង​ថ្មី​នេះ មាន​លក់​គ្រប់​ម៉ូ​ដែល​ទាំងអស់​របស់​រថយន្ត Bentley ក៏ដូចជា​ឈុត​សម្ភារៈ​ប្រណីត ដែល​សុទ្ធសឹង​ធ្វើឡើង​ដោយ​ដៃ​ផ្ទាល់​។​

​សាល​តាំង​លក់​ថ្មី​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​អត្តសញ្ញាណ​សកល​របស់​ក្រុមហ៊ុន​Bentley ហើយ​បង្ហាញ​ពី​ប្រវត្តិ​ដ៏​ត្រចះត្រចង់​របស់​ម៉ាក​យីហោ​នេះ នៅក្នុង​លំហ​អគារ​ស្រស់ស្អាត និង ទំនើប ទាន់សម័យ ដោយមាន​បំពាក់​នូវ​ឧបករណ៍​និង​សង្ហារិម​ដែល​ត្រូវបាន​ជ្រើសរើស យ៉ាង​ប្រុងប្រយ័ត្ន និង​មាន​គុណភាព​ខ្ពស់ ដែល​ទាំងអស់នេះ ពិតជា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ ពី លក្ខណៈ សម្គាល់​របស់​រថយន្ត Bentley ពិតៗ​។

លោក ដេវីដ ជេ​ក​សុន (David Jackson) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ ក្រុមហ៊ុន​រថយន្ត​Bentley Motors បាន​មានប្រសាសន៍ថា​៖“​សាល​តាំង​លក់​ថ្មី​នេះ​ត្រូវបាន រចនា ឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន​របស់​យើង​មាន​ចក្ខុវិស័យ​រឹងមាំ ភ្លឺ​ថ្លា និង​ទាន់សម័យ បាន​យល់ ពី ម៉ាក​យីហោ​រថយន្ត Bentley ហើយ​សាល​នេះ​ត្រូវបាន​តុបតែង​នូវ​ភាព​ប្រណីត​ក្នុង​កម្រិត​ស្មើគ្នា នឹង​ភាព​ប្រណីត​ដ៏​ល្បីល្បាញ​របស់​រថយន្ត​យើងខ្ញុំ​ផងដែរ​។ ការសម្ពោធ​សាល​តាំង​លក់​រថយន្ត Bentley ប្រចាំ​ទីក្រុង​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ការចាប់ផ្ដើម​នូវ​ទំព័រ ប្រវត្តិសាស្ត្រ ថ្មី និង​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការកើនឡើង​នូវ​វត្តមាន​ដ៏​រឹងមាំ​របស់​រថយន្ត Bentley នៅក្នុង តំបន់ អាស៊ីអាគ្នេយ៍​។​

​លោក ហ៊ឺ​ហ្វ្រី​ដ ហា​សេន​ហ៊​ល​(Herfried Hasenoehrl)​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អេ​ច ជី​ប៊ី​គ្រុប បានប្រកាសថា​៖“​យើង​មាន​សេចក្តី​រីករាយ​ដែល​ក្រុមហ៊ុន HGB Group ត្រូវបាន តែ ង តាំង​ដើម្បី​ធ្វើជា​តំណាង​ឲ្យ​ម៉ាក​យីហោ​រថយន្ត​Bentley​ដែលជា​ម៉ាក​យីហោ​រថយន្ត​ពិសេស​និង ទទួលបាន​ការគោរព​កោតសរសើរ​យ៉ាងខ្លាំង​។​ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោ យ​ចីរភាព​និង​និរន្តរភាព​ក៏ដូចជា​ស្ថិរភាព​នយោបាយ​។​សហគ្រិន​និង​ម្ចាស់​អាជីវកម្ម​ជោគ ជ័យ កំពុងតែ​បង្កើត​ភាពជោគជ័យ​នៅក្នុង​សហគមន៍​ពាណិជ្ជកម្ម​។​ដូច្នេះ​គ្មាន​អ្វីដែល​គួរ​ភ្ញាក់ផ្អើល ទេ​នៅពេលដែល​មើលឃើញថា​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​នូវ​ការ​ឲ្យ​តម្លៃ​ចំពោះ​ហត្ថ​- កម្ម​ដែលមាន​គុណភាព​ខ្ពស់​ការច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា និង ភាព​ឥតខ្ចោះ​នៃ​ដំណើរការ​ស ម្រា​ប់​ផលិតផល​ផ្សេងៗ​។ យើង​នឹងធ្វើ​ការបម្រើ​សេវា​កម្មដ​ល់​អតិថិជន​របស់ យើង​នៅក្នុង សាល តាំង​លក់​ថ្មី​នេះ ក៏ដូចជា​នៅឯ​ទីតាំង​ផ្ដល់​សេវាកម្ម​ថែទាំ ដែល​បច្ចុប្បន្ននេះ​ក៏​កំពុង បើក ទ្វារ​ដើម្បី​ស្វាគមន៍​ដល់​ម្ចាស់​រថយន្ត Bentley ផងដែរ​»​។​

​សាល​តាំង​លក់​ថ្មី​ដ៏​ទំនើប​ទាន់​សម័យនេះ គឺជា​សមិទ្ធផល​មួយទៀត​នៃ​ការបោះ​ជំហាន​របស់​ក្រុមហ៊ុន​រថយន្ត Bentley ក្នុង​ទីផ្សារ​កម្ពុជា​និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ក្រុមហ៊ុន អេ​ច​ជី​ប៊ី​គ្រុប​គឺជា​ក្រុមហ៊ុន​លក់​ផ្ដាច់មុខ​សម្រាប់​រថយន្ត Bentley នៅ​រាជធានី​ភ្នំពេញ ហើយនឹង​មាន​លក់​គ្រប់​ម៉ូ​ដែល​ទាំងអស់​ដល់​អតិថិជន រួមមាន​ម៉ូ​ដែល Mulsanne, Bentayga, Flying Spur និង​រថយន្ត Continental GT​ស៊េរី​ថ្មី​។ ក្រុមហ៊ុន​Bentley ភ្នំពេញ​ក៏មាន​មោទនភាព​ក្នុងការ​បង្ហាញ​រថយន្ត Bentley Bentayga V8 ថ្មី ដែលជា​ម៉ូ​ដែល​ថ្មី​បំផុត បន្ថែម​លើ​សំណុំ​ម៉ូ​ដែល Bentayga ដែលជា​រថយន្ត​ឈ្នះ​ពានរង្វាន់​ផងដែរ​។ ផ្នែក​ស្នូល​នៃ​រថយន្ត​នេះ គឺ​ម៉ាស៊ីន​សាំង V8 ជំនាន់​ថ្មី ប្រើ​ទែ​រ​បូ​ភ្លោះ (twin-turbocharged) ចំណុះ ៤​លីត្រ ដែលមាន​កម្លាំង​ខ្លាំង ហើយ​សន្សំសំចៃ​ប្រេង​ច្រើន​។
​ការបំពាក់​នូវ​សំឡេង​ម៉ាស៊ីន 8 ដ៏​ឥតខ្ចោះ បំពង់​ស៊ី​ម៉ាង​ភ្លោះ​ដ៏​ស្រស់ស្អាត និង​ជម្រើស​ហ្វ្រាំង​កាបូន​សេ​រ៉ា​ម៉ិច បង្ហាញ​ឲ្យ​កាន់តែ​ឃើញ​ពី​លក្ខណៈ​បែប​ស្ព័​រ​នៃ​រថយន្ត SUV ដ៏​ប្រណីត​នេះ​។​

ប្រព័ន្ធ​ឌី​ណា​មិ​ក​ជួយ​បង្កើត​កម្លាំង​បាន 542 bhp (550 PS) និងរ​ង្វិ​ល​ជុំ​ម៉ាស៊ីន (torgue) បាន 568 lb.ft (700 Nm) ដែល​ជួយ​ឲ្យ​រថយន្ត​មាន​ល្បឿន​លឿន​បំផុត ១៨០​ម៉ៃ​ល៍ ក្នុង​១​ម៉ោង​(២៩០ km/h) និង​សន្ទុះ​ល្បឿន​ឡើង​ពី ០ ដល់ ៦០ mph ប្រើពេល​តែ ៤.៤ វិនាទី (​សន្ទុះ​ល្បឿន​ឡើងដល់ ១០០ km/h ប្រើពេល​តែ ៤.៥ វិនាទី​)​។​ដំណើរការ​លំដាប់​ឈានមុខ​គេ​របស់​ម៉ូ​ដែល Bentayga V8 ក៏ត្រូវ​បានបង្ហាញ​បន្ថែម​តាមរយៈ ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ត្រឹមតែ 260g/km នៅក្នុង​ការធ្វើដំណើរ​ចម្ងាយ ៤៦៤ ម៉ៃ​ល៍ (746 km) ។ សមត្ថភាព​សន្សំសំចៃ​ប្រេង ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើងវិញ​(​ជារួម 24.8 mpg ឬ 11,4 លីត្រ​/100 km) មួយផ្នែក​អាចធ្វើ​ទៅបាន​ដោយសារ​សមត្ថភាព​រប​ស់​ម៉ាស៊ីន​អាច​ផ្អាក​ដំណើរការ​ស៊ីឡាំង​ចំនួន​បួន​ក្នុងចំណោម​ស៊ីឡាំង​ចំនួន 8 របស់​ម៉ាស៊ីនរថយន្ត​នេះ ប្រសិនបើ​រថយន្ត​ស្ថិតក្នុង​ស្ថានភាព​សមស្រប​ណាមួយ ហើយ​ការផ្អាក​ដំណើរការ​ស៊ីឡាំង នេះ​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបើកបរ​ឡើយ​។ ដំណើរការ​ផ្លាស់ប្ដូរ​ដ៏​រលូន​នេះ​គឺធ្វើឡើង​ក្នុង​រយៈពេល​ត្រឹមតែ ២០ មី​ល្លី​វិនាទី​ប៉ុណ្ណោះ ដែល​មិនអាច​ឲ្យ​អតិថិជន​ដឹងថា​មានការ​ប្រែប្រួល​ទាល់តែ​សោះឡើយ​។​

​ការច្របាច់បញ្ចូលគ្នា​ជាពិសេស​នៃ​ភាព​ប្រណីត​យ៉ាង​ស្រស់ស្អាត ការបំពាក់​សម្រិតសម្រាំង​ប្រៀបបាន​នឹង​រថយន្ត​លី​ម៉ូ​ស៊ីន​ភាព​ធន​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ភាព​មានដំណើរ​ការល្អ និង​ការ​រចនា​ដ៏​អស្ចារ្យ ធ្វើ​ឲ្យ​រថយន្ត Bentayga V8 មាន​ចំណុច​ពិសេស​ប្លែក​គេ និង​មិនអាច​ប្រៀបផ្ទឹម​បានឡើយ​នៅក្នុង​ទីផ្សារ​រថយន្ត SUV បែប​ប្រណីត​នេះ​។​

​សូមជម្រាបថា​សាល​តាំង​លក់​ថ្មី​របស់​ក្រុមហ៊ុន​Bentley​ភ្នំពេញ​ស្ថិតនៅ​អគារ​លេខ ៣៧​មហាវិថី​ព្រះ​មុន្នី​រ៉េត សង្កាត់​វាលវង់ ខ័​ណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Bentley គឺ​ស្ថិតនៅ​អគារ​លេខ​៣៧៩​មហាវិថី​សហព័ន្ធរុស្ស៊ី​សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕