រថយន្ត​ទំនើប​មួយគ្រឿង​បើក​គេច​ពី​ម៉ូតូ​ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាព​រដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​

925
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​មួយគ្រឿង​គេច​ពី​ម៉ូតូ ជ្រុល​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាព​រដ្ឋ បណ្ដាល​ឲ្យ​បាក់​មួយ​ចំហៀង​រង​ការខូចខាត​។ ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​លេខ​៥៩០ ចំណុច​ជិត​វត្ត​ញៀណរ​ង្សី ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​តាម​ប្រភពពី​ទីតាំង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ចំណាស់ បើករថយន្ត​សេរី​ទំនើប​ម៉ាក​លុច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ​ស្លាក​លេខ​ត្រូវបាន​ម្ចាស់​ដោះចេញ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បានគេច​ពី​ម៉ូតូ​មួយគ្រឿង ដោយ​ស្លន់ស្លោ​ជាន់​ហ្គា​ថា ហ្វាំ​ង​ជ្រុល​ទៅបុក​ទំ​លុះ​ជញ្ជាំង​ផ្ទះ​ប្រជាព​រដ្ឋ​ពេញទំហឹង បណ្ដាល​បាក់​មួយ​ចំហៀង​និង​រងរបួស​នារី​ម្នាក់​ស្រាល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ ដោយ​មិន​បះ​ពាល់​សម្បត្តិ​រដ្ឋ​បាន​ឲ្យ​ភាគី​ទាំងពីរ​សម្រប​ស​ម្រួ​ស​គ្នា ដោយ​ខាង​រថយន្ត​បង្ក​ព្រម​សង់​សំណង​រាល់​ការខូចខាត ដើម្បី​បញ្ចប់រឿង​៕ ល​