រថយន្ត​ទំនើប​ម្ចាស់​ស្រវឹង​បើក​បុក​ទ្រូងផ្លូវ​រួច​ធ្លាក់​ស្រះ​ទឹកស្អុយ​

1565
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ នៅវេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រឹទ្ធី មាន​រថយន្ត​ទំនើប​មួយគ្រឿង ម្ចាស់​វា​ស្រវឹង​បើក​បុក​គេ​ហើយ​រត់ រត់​ទៅបុក​ទ្រូង​ចែកផ្លូវ រួច​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង់​ទី​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​តែ​មិនមាន​នរណាម្នាក់​រងរ​ប​ឋួ​ស​ឡើយ​។​

​ម្ចាស់​រថយន្ត​ឈ្មោះ​ហេង ចំរើន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៦០ ផ្លូវ​១៩៩ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ភ្នំពេញ ។​

​សាក្សី​ប្រាប់ថា​មុន​កើតហេតុ​គេ​ឃើញ​ឮ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-9595​ទំនង​អ្នកបើក​ក្នុងស្ថានភាព ស្រវឹង បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​កៀរ​រ៉ឺម៉ក​មួយគ្រឿង​ហើយ​មិន​ព្រម​ឈប់​ទទួល ខុសត្រូវ រួច​បន្ថែម​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ផ្លូវ​ម៉ុង​រិទ្ធី​បត់​ឆ្លងផ្លូវ​បួង​ចង្កូត​មិនទាន់​ទើប​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ក៏​នៅ​មិន​ព្រម​ឈប់​ទៀត ហើយក៏​ជ្រុល​ទៅ​ធ្លាក់ចូល​​ធ្លាក់​ប្រឡាយ​ទឹកស្អុយ ទៅមុខ​មិន​រួច​។​អ្នកបើកបរ​មិនមាន​គ្រោះថ្នាក់​ទេ​ហើយ​អ្នកដទៃ​ក៏​មិនមាន​អ្វី​ដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​នាំយកទៅ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់​និង​ទំនាក់ទំនង​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ នាំទៅ​ដោះស្រាយ​តាមច្បាប់​៕MN

រថយន្តជួបហេតុការណ៍(រូបចាន់តូ)
របាំងថ្មបាក់ដោយសារឡានបុក