រថយន្ត​ទំនើប​ BMW​ ពន្លះ​ដើម ឈើ​មួយ​ដើម​បាក់​រៀប​ដល់​ដី​

256
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ ៖ ជនជាតិ​បរទេស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​ទំនើប​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​​ជ្រុល​ទៅបុក​ដើមឈើ​បាក់​រៀប​ដល់​ដីអស់​មួយ​ដើម តែ​សំណាងល្អ​មិនមាន​អ្នករបួសនោះទេ​។ ហេតុ​ការ​ណ៍នេះ​កើតឡើង នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ពុធ ទី​២១ ខែសីហា​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​​បុរី​ហ្គ្រែ​ន​ភ្នំពេញ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​សន្តិសុខ​ម្នាក់​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​បរទេស​ម្នាក់​បើករថយន្ត​ម៉ាក​BMW​ព​ណ៌ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AU 1587 ធ្វើដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​ដើមឈើ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​រៀប​ដល់​ដី​ រថយន្ត​ផ្ទប់​ជាមួយ​ដើមឈើ​ទៅមុខ​លែងរួច ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​នរ​ណាម្នាក់​រងរបួស​នោះទេ​។​

​ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ដោយ​មិន​ប៉ះពាល់សម្បត្តិ​រដ្ឋ​ ក៏ដូចជា​ផ្ទះ​ប្រជាព​រដ្ឋ​ហើយក៏​ ឲ្យ​ភាគី​ទាំងសងខាង​ដោះស្រាយ​គ្នា​ ដោយសា​ខាង​ជនជាតិ​បរទេស​គ្មាន​អ្នកណា​ចេញមក​ដោះស្រាយ​ទើប​ម្ចាស់​ក្រុមហ៊ុន​ស្ទូច​រថយន្ត​បង្កយកទៅ​រក្សាទុករ​ង់​ចាំ​ដោះស្រាយ​​បន្តទៀត​៕Ha​