រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់ រលត់​ម៉ា​ស៊ី​ន​​ថយក្រោយ​ចំណោត​ជាន់​ម៉ូតូ ​និង​បុក​រះ​២​ផ្ទះ​លក់​កង់ឡាន​

155
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់ រលត់​ម៉ា​សុី​ន​ដ​យ​ក្រោយ​លើផ្លូវ​ចំណោត​បង្ក​ជាន់​ម៉ូតូ​ និង​បុក​រះ​២​ផ្ទះ​លក់​កង់ឡាន​នៅ​កណ្តាល​ក្រុង​កាលពី​ម៉ោង​១០​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវបែក​ជា​៤​ផ្ទះ​លក់​គុយទាវ ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ឯក យ៉ាន់​សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ក៏​ដូច​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ ។​

សមត្ថកិច្ច​បាន​និយាយប្រាប់​ប្រាប់ថា​ រថយន្ត​ធុន​ធំ​យី​ឌុប​ម៉ាក​ហុី​យ៉ាន​ដាយ​ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ៣A ៥៤១២ ។​

រថយន្ត​បាន​ដឹក​ខ្សាច់​ពី​ស្ទឹង​នៃ​ខេត្ត​ពោ​សាត់​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ តែ​ពេល​បើក​មកដល់​ផ្លូវ​ចំណោទ​ម្តុំ​ភ្លើងស្តុប​ជាប់​រង្វង់​មូល​រូប​អវតារ​លោ​កិ​ស្វរ​:​ទល់មុខ​គណ​ប​ក្រ​ប្រជាជន​កម្ពុជា​ខេត្ត​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល រថយន្ត​ក៏​រលក់​ម៉ា​សុី​ន ហើយ​បញ្ឆេះ​ឡើងវិញ​មិន​ឆេះ រថយន្ត​ក៏​រាល​ថយក្រោយ។​

កម្លាំង​សមត្ថកិច្ច​និង​អ្នក​នៅតាម​ផ្លូវ​បាន​ព្យាយាម​ជួយ​រក​កំណល់​កល់​ទប់​ដែរ តែ​មិន​អាច​ទប់​ជាប់។ ​រថយន្ត​ក៏​រាល​ចុះ​ក្នុង​ចម្ងាយ​រាប់រយ​ម៉ែត្រ​កិន​ម៉ូតូ​១​គ្រឿង​ និង​ទៅបុក​ផ្ទះ​លក់​កង់ឡាន​នៅ​កាច់ជ្រុង​អស់​២​ខ្នង​ បង្ក​ខូចខាត​ខ្ទេច​ផ្នែក​មុខ។​

ម្ចាស់ផ្ទះ​ដែល​រថយន្តបុក​នោះ ​១-ឈ្មោះ វ៉ាន​ឆា ប្រុស អាយុ​៤៥​ឆ្នាំ និង​២-​ឈ្មោះ​វិ​ន​ឆេង​ថុង អាយុ​៦៤ឆ្នាំ ទាំង​២​ផ្ទះ​នេះ​រស់នៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ចំណែក​អ្នកបើករថយន្ត​យី​ឌុប​នោះ​ចុះ​គេចខ្លួន​បាត់់ទៅ​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​ បានវាយ​តំលៃ​ក្នុងការ​ខូចខាត​មាន សសរ​២​ដើម ម៉ូតូ​១​គ្រឿង សំ​យ៉ាប និង​ទ្វារផ្ទះ​ខូចខាត តែ​សំណាង​១​ក្នុង​១០០​គ្រោះថ្នាក់​ដែល​គ្មាន​មនុស្ស​រងគ្រោះ។​

ចំពោះ​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​ថា មកពី​បញ្ហា​បច្ចេកទេស​រថយន្ត​គឺ​រលត់​ម៉ា​សុី​ន ហើយ​ជាន់​ហ្វ្រាំង​បូម​មិន​សុី​៕B/