រថយន្ត​ធុន​ធំ​បុក​ជាមួយ​រថយន្ត​តូច បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់ នៅ​ក្រុង​ច្បារមន​

320

(​កំពង់ស្ពឺ​)៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ធុន​ធំ​បុក​ជាមួយ​រថយន្ត​តូច បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥.៤៦ ត្រង់ចំណុច​ភូមិ​មុខ​ខេត្ត សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។​

សាក្សី​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឆ្លាម បើកបរ​ដោយ​ឈ្មោះ ជួន សុខ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ សុខ ណាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​មុខ​ខេត្ត​សង្កាត់រ​ការ​ធំ បើកបរ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុច​ខាងលើ បាន​បត់​ឆ្លងផ្លូវ​ដោយនៅ​ជិត​ពេក ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ដឹក​ទូ​កុង​ទឺ​ន័​រ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C 4857 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ហេតុ​អ្នកបើករថយន្ត​ហ៊ីយ៉ាន់ដាយ បាន​ចុះ​រត់គេចខ្លួន​អ្នករងរបួស​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​