រថយន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​សំរោង​ទង​

229

(​កំពង់ស្ពឺ​)៖​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥​និង​៥៦​ស្ថិតក្នុង​ភូមិ​ឡ​ឃុំ​ការ​ហែង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​រថយន្តបុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨​និ​២០​នាទី​យប់​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៧​។​

សាក្សី​ដែល​បានឃើញ​ហេ​ត​កា​រុ​គ្រោះ​ចរាចរណ៍​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​រងគ្រោះ​ម្នាក់​មានឈ្មោះ​ជៀប​ម៉េង​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ក្មេង​ឃុំ​ព្រៃ​ក្មេង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៤​ពណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2CL2328​ជិះ​ម្នាក់ឯង​ពី​កើ​តទៅ​លិច​។

​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ​ពណ៌​សរ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​3D.1781​បើកបរ​ពី​លិចទៅ​កើត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​
​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

បន្ទាប់មក​នគរបាល​ចរាចរណ៍​បានប្រគល់​សព​ជង​រងគ្រោះ​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​រីឯ​មធ្យោបាយ​ទាំងពីរ​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​រថយន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​សំរោង​ទង​