រថយន្ត​ធុន​ធំ​បុក​ជា​រថយន្ត​សាំ​យ៉ុង​បណ្តាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​បួស​ធ្ងន់​នៅ​ស្រុក​ភ្នំស្រួច​

370

(​កំពង់ស្ពឺ​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​​ជាមួយ​រថយន្ត​សាំ​យ៉ុង បណ្តាលឱ្យ​មនុស្ស​៣​នាក់​ស្លាប់ ​និង​៣​នាក់​ផ្សេងទៀត រង​បួស​ធ្ងន់ នៅតាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥​និង​៨៦ ស្ថិតក្នុង​ភូមិ​ទី​១ ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥​នាទី យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់​សាំយ៉ុង​ពណ៌​លឿង ពាក់​ស្លាក់​លេខ ព្រះ​សី​ហន 2B 0025 អ្នកបើកបរ​ឈ្មោះ ចាន់ ហុង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​បឹង​វែង​ឃុំ​វាលរិញ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បើក​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជា​​មួយ​រថយន្ត​គ្រឿង​ទៀត​ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក់​លេខ ព្រះសីហនុ 3A 5010 អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញា​​ណ បើកបរ​ពី​លិចទៅ​កើត​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​មនុស្ស​៣​នាក់ មានឈ្មោះ​ចាន់​ហុង (​ជានា​ក់​​បើកបរ​) ឈ្មោះ មាស ស៊ី​វង ភេទ​ស្រី អាយុ​៣៨ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច និង​ស្ត្រី​ម្នាក់ទៀត​​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ប្រភព​បាន​បន្តថា មនុស្ស​៣​នាក់​ដែល​រងរបួស​ធ្ងន់​មាន​ឈ្មោ ហ៊ុន​ វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​យោធា​កងពលតូច​លេខ​៣១ និង​២​មានឈ្មោះ​ហ៊ុន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រង​បួស​ធ្ងន់​មិន​ស្គាល់​ទីលំនៅ ៣.​ក្មេងប្រុស​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​។

​ក្រោយ​កើតហេតុ​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​ដឹង​អ្នក​រង​បួស​យកទៅ​សង្គ្រោះ ឯ​មន្ទីរ​ទេ​ព្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​រី ឯ​វត្ថុតាង​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច រង់ចាំ​ដោះ​​ស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​