រថយន្ត​ធុន​ធំ​បុក​ពីរ​គ្រឿង​ពន្លះ​គ្នា​រងរបួស​តៃកុង​ធ្ងន់​និង​ខូចខាត​យ៉ាងដំណំ​

250
ចែករម្លែក
  • 1
    Share

ដោយ:សាវ​រក្ស​/ភ្នំពេញ ​៖ រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ បាន​បើក​បុក​រថយន្ត​ដឹក​ដុំ​ក្រដាស​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​មួយគ្រឿង​ កំពុង​ខូច​ឈប់​ជួសជុល​នៅ​លើ​ផ្លូវ​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​ទាំងសងខាង​អ្នកបើកបរ​រងរបួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើ​ត​ឡើង​កាលពី​ព្រឹក ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​រោងចក្រថៃ​យ៉ា លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ។

​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-5544 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ សេង ម៉ី​ឡុង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។ លុះ​មកដល់​ច​ណុ​ច​កើ​ត​ហេតុ​បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​ដុំ​រមូ​ខូច​ឈប់​ចត​កំពុង​ជួសជុល​លើផ្លូវ​ជាតិ​លេខ​៥​មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1067 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ទិសដៅ​ស្របគ្នា​មិនបាន​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​បាន​ជ្រុល​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នកបើក​គៀប​ជាប់​ក្នុងការ​ប៊ីន​ រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​។ ​ចំណែកឯ​អ្នកបើកបរ​រថយន្ត​ដឹក​ដុំ​រមូ​ក្រដាស់​មិន​ស្គាល់ឈ្មោះ​រត់គេចខ្លួន​ពី​កន្លែង​ហេតុ​។​

​ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ ឌ​បាន​ប្រគល់ជូន​ជំនាញ​ការិយាល័យ​នគរបាល​​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​យកទៅ​រក្សាទុករ​ង​ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់​នៅពេល​ក្រោយ​៕​B/