រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​ព្រលះ​គ្នា រង​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​បង្គោល​ភ្លើង និង​ស្លាក​គណបក្ស​

589
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ដែក​មួយគ្រឿង ពន្លះ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​ទៀត ត្រង់ចំណុច​ស្តុ​ប​បំបែក​ជា​បួន​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បាក់​អស់ពីរ​ដើម​ថ្ម​មួយ ដែក​មួយ រាប​ដល់​ដី​ចំណែក​រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹង​ដែក​រេ​ចង្កូត​ទៅបុក​រប​ង​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ផ្ទាំង​ធំ និង​រទេះ​លក់​សាច់​អាំង និង​ផ្លាក់គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ផ្ទាំង បណ្តាល​ឲ្យ​ទ្រេត សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។
​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ស្តុ​ប​២៤​ម៉ោង តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​កែង​និង​សម្តេច​ជាស៊ីម ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ​ព្រូ​ម្នាក់ទៀត​បាន បើករថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​ដែក​មួយគ្រឿង​ក្បាល ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E 2399 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ដឹកទំនិញ ក្បាល​ពណ៌​ស ដាក់ លោ​ហ្គោ (​ឆន​) ពាក់​ស្លាក​លេខ​តាកែវ 3A 2592 បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ហាន​ណូយ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បុក​ចំ​កាប៊ីន​រថយន្ត​ហ៊ី​យ៉ាន់ ដាយ​ដឹកទំនិញ​ចំ​ផ្នែក​ខាងស្តាំ រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម បង្គោល​ភ្លើង​ថ្ម​មេ​ធំ​មួយ​ដើម​ទៀត​បាក់​រាប​ដល់​ដី​។ ចំណែកឯ​រថយន្ត​ដឹក​ដែក បុក​ទំ​លុះ​របង​ផ្ទះ​បាក់​មួយ​ផ្ទាំង​ធំ និង​រទេះ​លក់​សាច់​អាំង​នៅ​ខាងក្នុង ខូចខាត​រទេះ​បាក់​ខ្ទិច​និង​ផ្លាក់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​អ៊ែ​ប​នឹង​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ទ្រេត​មួយ​ផ្ទាំង សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។ ភ្លាមៗ​នោះ សមត្ថ​កិ​ច​ប្រចាំការ​នៅ​គោលដៅ​ប៉ុស្តិ៍​២៤​ម៉ោង បានធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​ដែក និង​អ្នករួមដំណើរ​បាន​ភ្លាមៗ ចំណែក​តៃកុង​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​។ សូមបញ្ជាក់​កន្លែងកើតហេតុ​មាន​ស្តុ​បលោត​ភ្លើង​លឿង​ទាំងសង្ខាង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕