រថយន្ត​ធុន​ធំ​មួយចំនួន​ធ្វើចរាចរ​លើ​ដងផ្លូវ​បើក​លឿន​មិន​ខ្វល់​ពី​ជីវិត​អ្នក​ដ៏​ទៃ​

696
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង​បើក​វ៉ា​ជែង​ឡើង​ឃឿន​ផ្លូវ​បុក​បង្គោល​ភ្លើង និង​អូស​របើក​ការ៉ូឡា​រថយន្ត​ទៅមុខ​លែងរួច​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង ១០​នឹង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​រថយន្ត​កុង​ទី​ន័​រ​ខាងលើ​បាន​បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​។​រថយន្ត​នោះបាន​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត តែ​បែរជា​រេ​ចង្កូត​ឡើងលើ​ឃឿន​ផ្លូវ បុក​ស្លាក​សញ្ញា​ចរាចរណ៍ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់ ហើយ​អូស​ការ៉ូឡា​របើក​ខ្ទេចខ្ទី តែ​សំណាង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ ។​

​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បង្ក​គេចខ្លួនបាត់ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ជំនាញ មក​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕S/

​រថយន្ត​ធុន​ធំ​មួយចំនួន​ធ្វើចរាចរ​លើ​ដងផ្លូវ​បើក​លឿន​មិន​ខ្វល់​ពី​ជីវិត​អ្នក​ដ៏​ទៃ​