រថយន្ត​ធុន​បែន​សាក​កម្លាំង​ជាមួយ​រថយន្ត​ព្រុស​ទាំង​ព្រឹក​

1241
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​ហ៊ីយ៉ាន់ដាយ បែន​ធុន​ធំ​សាក​កម្លាំង​ជាមួយ​រថយន្ត​ព្រុស​រង​ការខូចខាត​ទ្វារ​ចំហៀង និង​បង្ក​ការកកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោង ៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​២១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​បែន​មួយគ្រឿង​ដឹក​ភួ​ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1704 បើកបរ​ដោយ​ឈ្មោះ សុក ហឿន អាយុ ២៨​ឆ្នាំ បើក​តាម​បណ្ដោយ​ផ្លូវ​២១៧​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ហ្វ្រាំង​មិនទាន់​បុក​ជាមួយ​រថយន្ត​ព្រុស​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដែល​ចេញពី​ផ្លូវលំ​ក្នុងភូមិ​រង​ការខូចខាត​ទ្វារ​ខាងឆ្វេង និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករបួស​។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​អែប​ខាង ទុក​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​សម្របសម្រួល ដោយ​ភាគី​ខាង​រថយន្ត​ធុន​ធំ​ជួយ​ចេញថ្លៃ​ជួសជុល​រថយន្ត​ព្រុស ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ល​

#