រថយន្ត​ធំ​ដឹកទំនិញ​និង​រថយន្ត​ធំ​ដឹក​អ្នកដំណើរ​ចេញ ចូល​ក្រុង​ប៉ោយប៉ែត​បាន​ធម្មតា​

217
ចែករម្លែក
រថយន្ត​ធំ​ដឹកទំនិញ​និង​រថយន្ត​ធំ​ដឹក​អ្នកដំណើរ​ចេញ ចូល​ក្រុង​ប៉ោយប៉ែត​បាន​ធម្មតា​

ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ​កាលពី​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​រថយន្ត​ធំ​ដឹកទំនិញ​និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​អាច​ចេញ ចូល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បានជា​ធម្មតា​ឡើងវិញ​បន្ទាប់ពី​មានការ​ពិនិត្យហាមឃាត់ពីភាគីថៃ​កាលពី​ព្រឹក​។​
ច្រក​នេះ​តាមពិត​មិនបាន​បិទទ្វារ​ទេ តែ​ភាគី​ថៃ​បាន​ផ្អាក​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ចូល​កម្ពុជា​។ ឯ​កងកម្លាំង​កម្ពុជា​បាន​ពិនិត្យ​ម៉ត់ចត់​ខាង​កម្ពុជា ។​
សូម​រំលឹកថា ស្ថានភាព​នៅ​ទីនោះ​គឺ​បន្ទាប់ពី​ទណ្ឌិត​សម រង្សី ជា​មេខ្លោង​និង​បក្ខពួក​ប្រកាសថា​ពួក​ត្រូវ​ចូលមក​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​៩​ខែវិច្ឆិកា​តាម​ទឹកដី​ថៃ ដោយ​ថ្មើរជើង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​ប៉ុន្តែ​ផែនការ​ដ៏​អាក្រក់​នេះ​ត្រូវ​បរាជ័យ​បន្ទាប់​សម រង្ស៊ី ខ្លួនឯង​ក៏​មិនអាច​ធ្វើដំណើរ​ចេញ​ប៉ារីស បាន​ផង​។​
ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ទើប​ភាគី​ថៃ​បាន​បិទ​រថយន្ត​ធុន​ធំ​និង​រទេះដឹក​ទំនិញ​ថៃ​មក​កម្ពុជា​តាម​ច្រក​មួយរយៈ​សិន​នេះ ៕ សរន